Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងការបរទេស​កោះហៅ​ទូត​វៀតណាម​ឲ្យ​រុះរើ​តង់​ចេញពី​តំបន់​ស​ក្នុង​ខេត្តកណ្ដាល​ជា​បន្ទាន់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បន្ទាប់ពីកងទ័ពវៀតណាមមួយចំនួនបានបោះតង់នៅតំបន់ត្រង់ព្រំប្រទល់កម្ពុជា-វៀតណាមក្រសួងការបរទេសខ្មែរបានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មកប្រាប់ពីរឿងរ៉ាវ ដែលយោធាវៀតណាមបោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា (តំបន់ស) និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់ ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបោះតង់របស់វៀតណាម នៅតំបន់ព្រំដែនក្នុងខេត្តកណ្តាល ជាប់នឹងខេត្តអានយ៉ាង (វៀតណាម) នៅថ្ងៃទី២ មិថុនា របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១ មិថុនា លោកស្រី អ៊ាត សោភា

រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរបានកោះអញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមមកជួបពិភាក្សា និងបានស្នើឲ្យភាគីវៀតណាមរុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់

គណៈកម្មការព្រំដែននៃប្រទេសទាំងពីរដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាពមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

ក្រសួងការបរទេសបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជាជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាមដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែនៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាសរួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធព្រំដែនរវាងប្រទេសទាំងពីរ ។

ក្រសួងបន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេសវៀតណាមបានធ្វើកំណត់ទូតឆ្លើយតបដោយអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនលើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ ។

អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះតង់ជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ ។ សូមរំលឹកថា ភាគីវៀតណាមបានបោះតង់ចំនួន៣១កន្លែង នៅជាព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនេះជាតំបន់មិនទាន់ឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ ។

ហើយការបោះតង់របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

ដកស្រង់ពី៖ កោះសន្តិភាព