Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិព័ណ៌ ដំណើរផ្សងព្រេង អង្គរ ឬ Angkor Adventure ដែលជារចនាបទខ្មែរ នៅប្រទេសអេស្ប៉ាញ

  • បោះពុម្ព

ត្បូងឃ្មុំ៖ យោងតាម ការដក់ស្រង់ចេញពី បណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញពី ការតាំងពិព៍ណ៌ រូបចំលាក់ និងការច្នៃប្រឌិតនាន ទាក់ទងនឹង រចនាបទខ្មែរ ពីអតីតកាល ដោយមានការរៀបចំ លើផ្ទៃដីចំនួន ១០ ៥០០ ម៉ែត្រការ៉េ នៅលើទឹកដី នៃប្រទេសអេស្ប៉ាញ កាលពីខែមេសា ឆ្នាំ២០១៤។

ការតាំងពិព័ណ៌នេះ ត្រូវបានគេអោយឈ្មោះថា ដំណើរផ្សងព្រេង អង្គរ ឬ Angkor Adventure ហើតទីតាំង គឺស្ថិតនៅ
Port Adventura ទីក្រុង Salou ប្រទេសអេស្ប៉ាញ។ ទាំងនេះ គឺជា ការច្នៃប្រឌិត ដ៍អស្ចារ្យ លើចំលាក់ ប្រាសាទនាន ដែលទាក់ទងនឹង សាសនា ហិណ្ឌូ និងព្រះពុទ្ធ។

អ្នកចូលទស្សនា តម្រូវអោយជិះ កូនទូក ដ័ស្រស់ស្អាតមួយ ដែលអាចផ្ទុកមនុស្សចំនួន ៨នាក់ ហើយការទស្សនានេះ ចំណាយពេលត្រឹមតែ ១០នាទី តែប៉ុណ្ណោះ ដើម្បីមើ់លឃើញ ពីភាពអស្ចារ្យនេះ។ គួរបញ្ជាក់ដែលថា បរិវេណ នៃ
ដំណើរផ្សងព្រេង អង្គរ អាចផ្ទុកទូកចំនួន ១៤ ហើយវាមាន សមត្ថភាព ទទូលអ្នកទស្សនា រហូតដល់ទៅ ៧២៦នាក់ ក្នុង១ម៉ោង។

ចុងក្រោយ ក្រុមការងារបកប្រែ និងគ្រប់គ្រងគេហទំព័រ នៃមន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមអភ័យទោសទុក រាល់កំហុសនានា ដោយអចេតនា។