Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​យក​សំណាក​ធ្វើតេស្ត​ជាង​២​ម៉ឺន​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈក្រុមគ្រូពេទ្យបានយកសំណាកជាង២ម៉ឺនមកធ្វើតេស្ត ។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ។

យោងតាមការចេញផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ៖«ថ្ងៃនេះពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ រហូតដល់ម៉ោង៨និង០០ព្រឹក ថ្ងៃទី៣ មិថុនា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ ចំនួនសរុបកូវីដ-១៩ ចំនួន១២៥នាក់ដដែល ចំនួនសម្រាកពេទ្យនៅ២នាក់ចំនួនជាសះស្បើយសរុបចំនួន១២៣នាក់ និងស្លាប់គ្មាន »។

ប្រភពបានបន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

ប្រភពបានគូសបញ្ជាក់ថា ៖«យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជា ពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជា អង្គុយគម្លាតពីគ្នាឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។

សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី២៧ មករា ២០២០ ហើយ យើងបានធ្វើតេស្តចំនួន 21517 ស្មើនឹង 1296 ក្នុង១លាននាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព