Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រភព​បាន​គូសបញ្ជាក់​ថា ៖«​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត​ដូច​ជា ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ ល​។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត​ដូច​ជា អង្គុយ​គម្លាត​ពី​គ្នា​ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានឲ្យដឹងថា បុគ្គលិកសុខាភិបាលជាង២ម៉ឺន ត្រូវផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្តជាអ្នកគ្រប់គ្រងផ្ទាល់ ។

ប្រភពបានគូសបញ្ជាក់ថា ៖«យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជា ពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជា អង្គុយគម្លាតពីគ្នាឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។

សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី២៧ មករា ២០២០ ហើយ យើងបានធ្វើតេស្តចំនួន 21517 ស្មើនឹង 1296 ក្នុង១លាននាក់ ៕

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត នាព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង សម្តេច ស ខេង បានបញ្ជាក់ថាយ៉ាងដូច្នេះថា ៖«ខ្ញុំសូមផ្តល់គោលការណ៍ណែនាំមួយចំនួនដែលត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្ត ដើម្បីធានាឱ្យរដ្ឋបាលរាជធានីខេត្តអាចចាប់ផ្តើមគ្រប់គ្រងចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលដែលបានផ្ទេរឱ្យនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមស្មារតីនៃអនុក្រឹត្យ» ។

សេចក្តីណែនាំរបស់សម្តេច ស ខេង រួមមានទី១៖ ការផ្សព្វផ្សាយបន្តនៅថ្នាក់រាជធានី ខេត្ត រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តសាមីនីមួយៗ ឱ្យបានទូលំទូលាយជូនដល់ថ្នាក់ដឹកនាំនៃមន្ទីរជំនាញរាជធានីខេត្ត ។

ក្នុងការរៀបចំពិធីផ្សព្វផ្សាយនេះត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ទី២៖ ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរទៅឱ្យជារួមបុគ្គលិកសុខាភិបាលប្រមាណជាង២ម៉ឺននាក់ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។

ទោះបីបុគ្គលិកទាំងនេះនៅតែបន្តស្ថិតក្នុងអង្គភាពសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះត្រូវបានផ្ទេរទៅស្ថិត ក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ដែលត្រូវអនុវត្តតាមគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក ស្របតាមលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ។

ការគ្រប់គ្រងបុគ្គលិក ជាពិសេសការតែងតាំងការផ្លាស់ប្តូរបុគ្គលិក គឺជាកិច្ចការរសើប ។ អាស្រ័យហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានីខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិកទាំងនេះប្រកបដោយតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់ ។

ទី៣៖ ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកា ថវិកាដែលត្រូវផ្ទេរទៅឱ្យ រដ្ឋបាលរាជធានី ខេត្តសម្រាប់អនុវត្តមុខងារផ្តល់សេវាសុខាភិបាល គឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌ ។

អាស្រ័យហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរដ្ឋបាល រាជធានី ខេត្តត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាផ្ទេរមានភ្ជាប់លក្ខខណ្ឌនេះ ។

ជារួមរដ្ឋបាលរាជធានីខេត្តនីមួយៗមិនអាចយកថវិកាមានភ្ជាប់លក្ខខណ្ឌនេះទៅប្រើប្រាស់សម្រាប់អនុវត្តមុខងារផ្សេងទៀត ក្រៅពីមុខងារសុខាភិបាលដែលបានប្រគល់ឱ្យនេះបានឡើយ ។

ផ្ទុយមកវិញរដ្ឋបាលរាជធានី ខេត្តអាចសម្រេចយកថវិកាដែលកៀរគរបានពីប្រភពស្របច្បាប់នានា មកប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាល ដើម្បីធានាដល់ការលើកកម្ពស់ទាំងគុណភាព និងបរិមាណនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ទី៤ ៖ ការផ្ទេរទ្រព្យសម្បត្តិលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប.)

ត្រូវបន្តសម្របសម្រួលជាមួយ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានីខេត្តឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព