Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តច័ន្ទគិរី ខេត្តកំពង់ស្ពឺ

  • បោះពុម្ព

(កំពង់ស្ពឺ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងលោកស្រី ទ្រី សុខា ពិធីការសម្តេចតេជោ ហ៊ុន សែន និងលោកស្រីឧកញ៉ា អ៉ឹង ស៊ីស្រ៊ន បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាជិត៤០លានរៀល ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តច័ន្ទគីរី (ហៅវត្តភ្នំចាស់) ស្ថិតក្នុងស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងដ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់គ្នានៅទូទាំងខេត្តកំពង់ស្ពឺ ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកស្រីតបានថ្លែងថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ អាស្រ័យដោយមានការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននិងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រឹងប្រែងបានដឹកនាំប្រទេស ឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា។

សម្តេចបានស្តារ និងកសាងជាតិ ឲ្យមានការរីកចម្រើន រក្សាបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ព្រមទាំងសម្រេចបានសមិទ្ធិផលធំៗ ជាច្រើនទៀតជាប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន ជូនជាតិមាតុភូមិ និងប្រជាជន។

ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ក្រោមទស្សនៈវិស័យវែងឆ្ងាយ គណបក្សបានធ្វើជាស្នូលនៃសាមគ្គីភាពជាតិ ឯកភាពជាតិតែមួយ និងសន្តិភាព ហើយដឹកនាំប្រទេសឈានទៅមុខជានិច្ច តាមទិសដៅដ៏ត្រឹមត្រូវ និងបានបំពេញតួរនាទីដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយធានាគ្រប់ដំណើរការនយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅយ៉ាងល្អ ធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនទូទាំងប្រទេស។

លោកស្រី ម៉ែន សំអន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។

ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀងធ្លាក់ជោកជាំ។

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបន្តថា ពិធីបុណ្យនេះដែរ ក៏មានជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទន្ទឹមនឹងនេះដែរលោកស្រី ម៉ែន សំអន ក៏បួងសួងបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និងឧទ្ទិសកុសល្យផលបុណ្យគោរពជូនសម្តេចតេជោ ហ៊ុន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ

នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ ជាចុងក្រោយ ក៏បានរៀបចំពិធីពុទ្ធាភិសេកព្រះអង្គតម្កល់ទុកក្នុងភ្នំចាស់ សម្រាប់ទុកជាទីសក្ការៈផងដែរ៕

ដកស្រង់ពី៖ Fresh News