Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ​៖ មិន​ត្រូវ​មើល​ស្រាល​ចំពោះ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វេសប្រហែសក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នោះទេ ទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺនេះតិចតួចក្តី ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា ៖ សុខសប្បាយទេបងប្អូនជនរួមជាតិ ? យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩។ សម្តេចបញ្ជាក់ថា ៖« ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់ ។

អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរ ។

សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង ។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាឲ្យបានជាប់ជាប្រចាំ»។

សម្តេចតេជោក៏បានលើកឡើងថា តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លា ននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។

ជាមួយគ្នានោះដែរសម្តេចគូសបញ្ជាក់ថាចំពោះប្រទេសកម្ពុជាយើងវិញទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។ ដូច្នេះ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕

ដកស្រង់ពី៖ កោះសន្តិភាព