Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា នឹងបន្តពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ទៀត នៅថ្ងៃស្អែក

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កំណត់យកថ្ងៃទី៥ ខែមិថុនា ស្អែកនេះ ដើម្បីបន្តបើកកិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ទៀត។ នេះបើយោងតាមសេចក្តីកាសព័ត៌មានរបស់រដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

របៀបវារៈដែលនៅសល់ចំនួនពីររួមមានទី១៖ ការពិភាក្សារាំងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការពិភាក្សា។

ទី២៖ អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាព្រឹកនេះ រដ្ឋសភាក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖

*ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

*ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៖

ដកស្រង់ពី៖ Fresh News