Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងព័ត៌មាន ឲ្យស្ថានីយ៍ផ្សព្វផ្សាយ ឈប់ផ្សាយគ្រឿងស្រវឹង ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៨យប់

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងព័ត៌មាន ស្នើទៅម្ចាស់ ស្ថានីយវិទ្យុ និងទូរទស្សន៍ របស់រដ្ឋ និងឯកជន ត្រូវឈប់ ផ្សព្វផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹង ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៨យប់ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ផ្សេងៗ ដោយសារ នៅម៉ោងនោះ មានក្មេងៗ មើលច្រើន ។

សំណើនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ ជាមួយម្ចាស់ ស្ថានីយវិទ្យុ និងទូរទស្សន៍ រដ្ឋ និងឯកជន ទាំងអស់ នៅរាជធានី ភ្នំពេញ នៅថ្ងៃចន្ទនេះ ទាក់ទង នឹងគ្រឿងស្រវឹង។ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ក្រសួងអនុញ្ញាត ឲ្យស្ថានីយវិទ្យុ និងទូរទស្សន៍ ទាំងអស់ បន្តផ្សព្វផ្សាយ គ្រឿងស្រវឹង បានដោយមាន តែឡូហ្គោ អក្សររត់លើអេក្រង់ តែមិនអនុញ្ញាតឲ្យប្រើរូបភាពវីដេអូទេ ព្រោះនៅម៉ោង៦ និងម៉ោង៨យប់ មានក្មេងមើលច្រើន។

ប៉ុន្តែឯកឧត្តម ព្រមានថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ខាងមុខ ក្រសួងព័ត៌មាន នឹងបញ្ឈប់ រាល់ការ ផ្សព្វផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹង ទាំងតាម ឡូហ្គោ អក្សររត់ និងរូបភាពវីដេអូ នៅលើ ប្រព័ន្ធផ្សព្វផ្សាយ។ ឆ្លើយតប នឹងករណីនេះ អគ្គនាយក អគ្គនាយិកា និងតំណាង ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលចូលរួម កិច្ចប្រជុំនោះ ក៏គាំទ្រ លើការកំណត់ របស់ក្រសួងនេះដែរ។

ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ស្វាគមន៍ ចំពោះ វិធានការនេះ ប៉ុន្តែលោក យល់ថា កន្លងមក វិធានការនេះ មិនមាន ប្រសិទ្ធភាពទេ ដោយសារ តែគ្រឿងស្រវឹង នៅតែឃើញ ផ្សព្វផ្សាយ តាមទូរទស្សន៍ និងវិទ្យុ មួយចំនួន ដដែល។

សង្គមស៊ីវិល ធ្លាប់លើក ឡើងថា ការផ្សព្វផ្សាយ គ្រឿងស្រវឹង ដោយប្រើរូបភាព ស្រីស្អាតៗ និងមានឆ្នោត ផ្សងសំណាង ទៀតនោះ បានធ្វើឲ្យ ប្រជាពលរដ្ឋ ចាប់អារម្មណ៍ ប្រើគ្រឿងស្រវឹង។ ប៉ុន្តែករណីនេះ ធ្វើឲ្យមាន គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ស្ទើរ រៀងរាល់ថ្ងៃ ៕