Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីសុខាភិបាល៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ត្រូវបានស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់ ពិសេសតំបន់ដាច់ស្រយាល

  • បោះពុម្ព

(ព្រះវិហារ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល លើសុខុមាលភាពពលរដ្ឋ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ត្រូវបានស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេស តាមតំបន់ព្រំដែន ដាច់ស្រយាល។

លោករដ្ឋមន្ត្រីបន្តថា ទាំងនេះសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស នៅតំបន់ដាច់ស្រយាល។

ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានបណ្តោយប្រវែង៣៧.៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់២ជាន់ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវខិតខំបន្ថែមទៀត ធ្វើយ៉ាងណាផ្តល់សេវា សុខភាពប្រកបដោយគុណភាព សមធម៌ និងសមភាពជូនប្រជាពលរដ្ឋ ដោយមិនរើសអើង។

លើសពីនោះ លោករដ្ឋមន្ត្រីសូមឲ្យអាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ ជួយគាំទ្រសហការឲ្យបានល្អ ធ្វើយ៉ាងណាឲ្យអគារមន្ទីរពេទ្យបង្អែកជាំក្សាន្ត ដែលនឹងសាងសង់ថ្មីនេះ ដំណើរការទៅដោយរលូន ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក ឲ្យស្របតាមផែនកាយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង និងចូលរួមសម្រេចបាន នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងស្រុជាំក្សាន្ត មកទទួលយកការថែទាំសុខភាព ពិសេការសម្រាលកូន ការថែទាំ និងព្យាបាល ពីមន្ទីរពេទ្យបង្អែកនេះឲ្យអលទ្ធភាព ព្រោះការប្រើប្រាស់សេវាសុខភាពសាធារណៈ គឺការទទួលបាននូវសេវាមួយ ដែលមានបច្ចេកទេសត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ត្រ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលដែលបានខិតខំអភិវឌ្ឍលើវិស័យជំនាញ តាមតម្រូវការរបស់ប្រជាជន និងពង្រឹងរាល់ការផ្តល់សេវាប្រកបដោយសមធម៌ និងគុណធម៌៕

ដកស្រង់ពី៖ Fresh News