Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​អប់រំ​បន្ត​ពន្យារពេល​បើក​សាលា​ឡើង​​វិញ ក្រោយ​វិស្សមកាល​តូច​ទូ​ទាំង​ប្រទេស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដើម្បីបន្តការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពនោះ ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចប្រកាសបន្តពន្យារពេលបើកដំណើរការសាលារៀនឡើងវិញ ក្រោយពីវិស្សមកាលតូចនៅទូទាំងប្រទេស ។

នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ដើម្បីធានាថា អ្នករៀនក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ អាចបន្តរៀនបាននៅតាមផ្ទះ ក្រោមការជួយសម្របសម្រួលពីមន្ត្រីអប់រំក្រៅប្រព័ន្ធ នៅតាមឃុំ-សង្កាត់អាជ្ញាធរដែនដី គ្រូបង្រៀនជាប់កិច្ចសន្យា អប់រំក្រៅប្រព័ន្ធ

និងគណៈគ្រប់គ្រងមជ្ឈមណ្ឌល សិក្សាសហគមន៍ យុវជន និងកីឡា បានរៀបចំការផលិតវីដេអូសម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិច (E-Learning) សម្រាប់កម្មវិធីអក្ខរកម្ម និងកម្មវិធីសមមូលបឋមសិក្សាអប់រំក្រៅប្រព័ន្ធ ដើម្បីពង្រីកការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៅខេត្តព្រះសីហនុ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើសុំការយោគយល់ពីអាណាព្យាបាល មាតាបិតាសិស្ស សិស្សានុសិស្សទាំងអស់ក្នុងការបើកសាលារៀនវិញ ព្រោះថា ការបន្តបិទសាលារៀនបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកបន្តថា ប្រសិនបើកសាលារៀនឆាប់នោះ យើងមិនអាចទប់ស្តាក់ការឆ្លងជំងឺកូវីដ១៩បានទេ ព្រោះថាសិស្សក្មេងៗគ្នាមិនមានអនាម័យបានល្អនោះទេ ហើយបើបណ្តោយឲ្យបើកសាលារៀនវិញ នោះប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលកាចសាហាវនេះចូលដល់សហគមន៍ជាក់ជាមិនខាន។

នៅពេលជំងឺចូលដល់សហគមន៍ហើយ មិនអាចទប់ស្កាត់បានទេ ដូច្នេះត្រូវតែបន្តបិទសាលារៀនមួយរយៈពេលសិន ចាំដល់សភាពការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ស្ងប់ស្ងាត់ ទើបអាចបើកសាលារៀនវិញ។

ផ្ទុយទៅវិញ នៅក្នុងពេលសាលារៀនបិទនេះ មាតាបិតា អាណាព្យាបាលសិស្សត្រូវបង្រៀនកូននៅតាមគេហដ្ឋានតាមលទ្ធភាពដែលអាចធ្វើបាន ចំណែកលោកគ្រូ អ្នកគ្រូត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ដកស្រង់ពី៖ Fresh News