Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចនាយករដ្ឋមន្ដ្រី ព្រមានបោះឆ្នោត ទម្លាក់ ឯកឧត្តម កឹម សុខា បើចង់បោះឆ្នោត ទម្លាក់ រដ្ឋមន្ដ្រីណាមួយនោះ

  • បោះពុម្ព

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានថា ការបោះឆ្នោតទម្លាក់ អនុប្រធានទី១ រដ្ឋសភា មកពីគណបក្សប្រឆាំង គឺឯកឧត្តម កឹម សុខា និងកើតឡើងភ្លាម បើសិន ឯកឧត្តម កឹម សុខា នៅតែចង់ឱ្យមាន ការបោះឆ្នោត ទម្លាក់រដ្ឋមន្ដ្រី ដូចអ្វីដែល ឯកឧត្តម បានប្រកាសនៅចំពោះមុខ សកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ពេលចុះទៅ ពង្រឹងមូលដ្ឋាននៅ ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដសៀមរាបនោះ ។

ការព្រមានធ្ងន់ៗ និងឆ្លើយតប ដោយមិនទុកពេលយូរ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានធ្វើឡើង ក្រោយពេលដែល ឯកឧត្តម កឹម សុខា ដែលជាអនុប្រធានទី១ រដ្ឋសភា មកពីគណបក្សប្រឆាំង តែងតែទៅអួតនៅ ចំពោះមុខ អ្នកគាំទ្ររបស់ខ្លួនថា យុទ្ធនាការបោះឆ្នោត ទម្លាក់រដ្ឋមន្ដ្រី ដោយសារអំពើពុក រលួយនោះនឹង កើតមានឡើង ។

នៅក្នុងពិធីបើកការដ្ឋាន ស្ពានអាកាសទី៤ តិចណូ នាព្រឹកថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៤ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើង ពីការបាញ់កាំភ្លើងធំក្ឌូងក្ឌាំង របស់អនុប្រធានទី១ រដ្ឋសភា គឺឯកឧត្តម កឹម សុខា ពេលចុះទៅ ពង្រឹងមូលដ្ឋាន នៅតាមបណ្ដាខេត្ដ មួយចំនួន ដូចជាខេត្ដតាកែវ ខេត្ដសៀមរាប និងខេត្ដ កំពត កាលពីពេលថ្មីៗនេះ ដោយ ឯកឧត្តម កឹម សុខា បានជេរប្រមាថ មកលើរាជរដ្ឋាភិបាល និងមានគម្រោង បោះឆ្នោតទម្លាក់ រដ្ឋមន្ដ្រី ទៀតផង ។

សម្ដេចតេជោ បានបញ្ជាក់ត្រង់ ចំណុចនេះថា បទឈប់បាញ់មួយ បានកើតឡើងរួចមកហើយ នៅក្នុងរដ្ឋសភា ទាំង ឯកឧត្តម សម រង្ស៊ី ក៏បានប្រកាស ពីបទឈប់បាញ់ ហើយសម្ដេច ក៏បានប្រកាសពី បទឈប់បាញ់ ដូច្នេះ ឯកឧត្តម សមរង្ស៊ី ត្រូវត្រួតពិនិត្យមើល កូនទាហានរបស់ខ្លួន ដែលបាននឹង កំពុងបាញ់ក្ឌូងក្ឌាំងនោះ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា “ទៅត្រង់ណា រកវិធីបោះឆ្នោត ទម្លាក់រដ្ឋមន្ដ្រី មើល យើងគិតនាំគ្នា បោះឆ្នោតទម្លាក់ អនុប្រធានរដ្ឋសភាវិញ មើលខាងណាខ្លាំង ជាងខាងណា យើងអាចយកហេតុផល ជេរប្រមាថនេះ” ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ទៀតថា មិនទាន់ធ្វើការ បានប៉ុន្មានផង មករករឿងគេឯង សូមផ្ដាំទៅកាំភ្លើង ផ្អាកបាញ់ ហើយនេះ មិនដូចបទឈប់បាញ់ នៅអ៊ុយក្រែននោះឡើយ គឺការបាញ់គ្នា បានកើតឡើង ដោយសារតែ គ្មានអ្នកត្រួតពិនិត្យ ។

សម្ដេចតេជោ ក៏បានបញ្ជាក់ថា ធ្លាប់ ប្រាប់ទៅប្រជាពលរដ្ឋ ឱ្យកត់ត្រាសំណី ឯកឧត្តម សមរង្ស៊ី ពី បទឈប់បាញ់គ្នា ប៉ុន្ដែកូនទាហាន នៅបន្ដបាញ់ ដូច្នេះសូមត្រួត ពិនិត្យមើលផង ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើង ថា ការបោះឆ្នោតទម្លាក់ អនុប្រធានទី១ គឺគ្មានអីពិបាកនោះឡើយ មានន័យថា ក្នុងសំឡេង គណៈកម្មាធិការ អចិន្ដ្រៃយរដ្ឋសភា មាន៧នាក់ គណបក្សប្រជាជនឈ្នះ ហើយបោះឆ្នោត ទម្លាក់សំឡេង ៥០បូក១ ក៏ប្រជាជនឈ្នះ ដដែល ដូច្នេះសូមផ្ដាំទៅកុំចង់ ទម្លាក់នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី នោះ និងបោះឆ្នោត ទម្លាក់មុនជាមិនខាន ៕

 

ដកស្រង់ពី៖ ដើមអម្ពិល