Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ផ្តើម​យក​ថ្លៃ​លើ​ការ​ពិនិត្យ ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​លើ​ជន​បទេស​រួម​ទាំង​ថ្លៃ​អាហារ ​និង​ស្នាក់​នៅ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ កម្ពុជាបានផ្តើមយកថ្លៃលើការពិនិត្យ ព្យាបាល និងសេវានានាពីជនបរទេសលើជំងឺកូវីដ១៩។ ការយកថ្លៃសេវា ក្នុងករណីអ្នកដំណើរត្រូវធ្វើចក្តាឡីស័ក និងបើមានករណីវិជ្ជាមានកូវីដ១៩ នឹងត្រូវចេញថ្លៃសេវានានាដែលកម្ពុជាផ្តល់ឲ្យ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថាការយកថ្លៃសេវាលើជនបទនេះ គឺរាប់ចាប់ពីការដឹកជញ្ជួនពីព្រលានយន្តហោះ ការស្នាក់នៅកន្លែងសំចតរងចាំលទ្ធផលធ្វើតេស្ត ការស្នាក់នៅក្នុងការធ្វើចត្តាឡីស័ក ថ្លៃអាហារ ថ្លៃធ្វើតេស្ត ថ្លៃស្នាក់នៅសណ្ឋាគារពេលព្យាបាលជំងឺជាដើម។

ក្រសួងបានជូនដំណឹងយ៉ាងលម្អិតពីតម្លៃលើសេវានីមួយៗ ដែលក្នុងនោះមានដូចជា ថ្លៃដឹកជញ្ជូនពីព្រលានយន្តហោះ ទៅមណ្ឌលសំចតរង់ចាំធ្វើតេស្តនិងទទួលលទ្ធផលតេស្ត ថ្លៃ៥ដុល្លារក្នុងមួយនាក់និងក្នុងមួយជើង។ តម្លៃយកសំណាក និងដឹកជញ្ជួនសំណាកទៅមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្ត និងចេញលទ្ធផល ១០០ដុល្លារក្នុង១ដង សម្រាប់សមនុស្សម្នាក់។

ចំពោះការស្នាក់នៅក្នុងសណ្ឋាគារ ឬមណ្ឌលសំចត ក្នុងមួយថ្ងៃ៣០ដុល្លារសម្រាប់មនុស្សម្នាក់ ចំណែកអាហារវិញ គឺ៣០ដុល្លារក្នុង១ថ្ងៃបីពេល សម្រាប់មនុស្ស។

ចំណែកការចេញវិញ្ញាប័ណ្ណបត្របញ្ជាក់សុខភាព មានតម្លៃ៣០ដុល្លារក្នុង១ដងនិងសម្រាប់មនុស្សម្នាក់។ ថ្លៃចេញវិញ្ញាប័ណ្ណបត្របញ្ជាក់សុខភាពនេះ មិនរាប់ចូលការចំណាយលើតម្លៃធ្វើតេស្ត១០០ដុល្លារនោះឡើយ។

កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១២៦នាក់ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២៥នាក់ គឺនៅសល់អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ តែម្នាក់ប៉ុណ្ណោះ។ កន្លងការព្យាបាលអ្នកជំងឺបរទេសកម្ពុជាមិនយកប្រាក់នោះឡើយ។

ការយកថ្លៃសេវាព្យាបាលលើជបរទេសនេះ បានធ្វើឡើងក្រោយពីកម្ពុជា បានអនុញ្ញាតឲ្យជនបរទេសមកពីប្រទេសអ៊ីរ៉ង អ៊ីតាលី អាលឺម្ល៉ង់ អេស្បាញ បារាំង និងអាមេរិក អាចចូលកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែឧសភាកន្លងមកនេះ។ មន្ត្រីសុខាភិបាលបានបញ្ជាក់ថាវត្តមានជំងឺកូវីដ១៩នៅកម្ពុជាគឺបាននាំចូលពីបរទេស៕

ដកស្រង់ពី៖ កោះសន្តិភាព