Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេដ្ឋី​ខ្មែរ​ម្នាក់​ថា រកស៊ី​អ្វី​ក៏​ដោយ តែ​កុំ​ភ្លេច​រឿង​ដីធ្លី បើ​ចង់​ធ្វើ​ជា​អ្នកមាន

  • បោះពុម្ព

ជាមហាសេដ្ឋីក្នុងស្រុកម្នាក់មានជំនួញច្រើនក្នុងដៃលោកឧកញ៉ា តែ តាំងប៉ បានផ្តល់គំនិតដល់ពលរដ្ឋថា ទោះជាមានមុខរបរអ្វីក៏ដោយ តែកុំភ្លេចឆ្លៀតពេលរកស៊ីដីធ្លី បើសិនចង់ក្លាយជាអ្នកមានបាន ។

សម្រាប់លោកឧកញ៉ា តែ តាំងប៉ ការរកស៊ីដីធ្លីនេះមិនរំខានពេលវេលាក្នុងការប្រកបរបរអ្វីផ្សេងទៀតនោះទេ ។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជារូបនេះថាលោកមានបាន នៅពេលសព្វថ្ងៃនេះក៏ដោយសារដីធ្លីនេះដែរ ។

លោកនិយាយថា «យើងបានសិក្សាឃើញថា មហាសេដ្ឋីធំៗនៅលើពិភពលោក គឺសុទ្ធតែមានដោយសារ Real Estate ដូច្នេះយើងរកអីក៏រកទៅ តែកុំភ្លេចរឿងដីធ្លីនេះ ។

ខ្ញុំទិញដីតាំងពីឆ្នាំ១៩៩០ កាលនោះគ្មានលុយទេ តែទិញបង់រំលោះ ។ ឧបមាថា គេលក់ដី៥ម៉ឺន យើងគ្មានទេ៥ម៉ឺន តែទៅនិយាយជាមួយគេបង់រំលោះបីបួនឆ្នាំទៅ»។

លោកឧកញ៉ា តែ តាំងប៉ អះអាងថា រហូតមកដល់ពេលនេះ «ការរកស៊ីដីធ្លីនៅតែមានឱកាសចំណេញដដែល គឺមិនទាន់យឺតពេលនោះទេ» ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ប្រជាជនត្រូវគិតអោយល្អិតល្អន់អំពីសមត្ថភាពរបស់ខ្លួននៅក្នុងការរកលុយ មុននឹងសម្រេចចិត្តខ្ចីលុយធនាគារ ៕

ដកស្រង់ពី៖ កោះសន្តិភាព