Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ ណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាពិគ្រោះយោបល់តាមមូលដ្ឋានឡើងវិញ ដោយជួបជុំមិនឱ្យលើសពី៥០នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមមូលដ្ឋានជាធម្មតាឡើងវិញ ដោយមានការជួបជុំមិនឱ្យលើសពី៥០នាក់។

នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងលិខិតនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូដ១៩ នៅលើសកលលោក និងនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងបានប៉ះពាល់ដល់កិច្ចដំណើរការនៃការអនុវត្តតួនាទី

ភារកិច្ចរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងនោះបានប៉ះពាល់ដល់ដំណើរការគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាដំណើរការរៀបចំកិច្ចប្រជុំនានា ការរៀបចំវេទិកាសាធារណៈ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ប្រឈម សំណើ សំណូមពរ

និងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សម្តេចបានបន្តថា ក្នុងបរិបទខាងលើនេះ ដើម្បីបន្តជំរុញឱ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសម្រេចបានលទ្ធផលតាមការរំពឹងទុក

ព្រមទាំងរួមចំណែកក្នុងការបង្ការទប់ស្កាត់ការរោតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម ៖

* ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមមូលដ្ឋាននីមួយៗជាធម្មតា ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

* ចំពោះសមាសភាពចូលរួមវេទិកានេះ ត្រូវរៀបចំតាមរូបភាពតូចៗដោយកំណត់តំណាងអ្នកចូលរួមមួយលើកៗមិនលើសពី៥០នាក់ និងត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរោតត្បាត នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ ដូចជា៖ មានការត្រួតពិនិត្យកំដៅ មានទឹកអាល់កុង ឬជែលសម្រាប់លាងដៃ ត្រូវពាក់ម៉ាស ឬប្រើក្រមា កន្សែង រក្សាគម្លាតសុវត្តិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

* រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញសមាសភាពតំណាងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងតំណាងក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចូលរួមក្នុងវេទិកានេះ។

* ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់កាតត្បាតនៃ

ជំងឺកូវីដ-១៩៕ ខាងក្រោមនេះជាសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង៖

ដកស្រង់ពី៖ Fresh News