Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ បញ្ចប់​មុខ​តំណែង​ទីប្រឹក្សា​ជំនួយការ​លេខាធិការ​ចំនួន​៤ ក្រសួង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សាជំនួយការលេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួងចំនួន ៤ ផ្សេងៗគ្នា ដែលការបញ្ចប់នេះ គឺសម្រាប់តែតំណែងណាដែលត្រូវបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ តែប៉ុណ្ណោះ ។

នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ចុះថ្ងៃទី១០ មិថុនា ឆ្នាំ២០២០ ។

យ៉ាងណាមិញនៅក្នុងអនុក្រឹត្យមិនបានបញ្ជាក់ថា ការបញ្ចប់មុខតំណែងនេះនឹងមានចំនួនមន្ត្រីប៉ុន្មានរូបឡើយ ។

ក៏ប៉ុន្តែបើយោងតាមអនុក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួងនោះ គឺសម្រាប់ក្រសួងចំនួន៤ រួមមាន

១- ក្រសួងយុត្តិធម៌,

២- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,

៣- ក្រសួងធម្មការ និងសាសនា និងទី

៤- ក្រសួងមុខងារសាធារណៈ ដែលបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ៕

ដកស្រង់ពី៖ កោះសន្ថិភាព