បណ្តាញសង្គម

ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារតាមដានសំណូមពររបស់មហាជន ក្នុង Facebook Page របស់សម្តេចក្រឡាហោម ស ខេង

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារ តាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុង Facebook Page របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យថា ការសម្រេចបង្កើតក្រុមការងារនេះ ដើម្បីបំពេញភារកិច្ច ដកស្រង់មតិយោបល់ ឬសំណូមពររបស់មហាជន

ក្នុងគេហទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ដើម្បីគោរពជូនសម្ដេចក្រឡាហោម ជ្រាប ឬពិនិត្យ និងស្នើសុំមតិដឹកនាំ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ៖

ដកស្រង់ពី៖ Fresh News