Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប។

ពិធីនេះ បានធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ.ជ.អ.ប,

តំណាងក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,

ក្រសួងមុខងារសាធារណៈ, ក្រសួងផែនការ,

ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,

ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌ សមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីបច្ចេកទេស លេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណ ៧០រូបផងដែរ។

របៀបវារៈនៃកិច្ចប្រជុំលើកទី១៨នេះ មានចំនួន៤ រួមមាន៖

*១៖ ការពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប

* ២៖ ការពិនិត្យ ពិភាក្សាលើការ រៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប

* ៣៖ ការពិនិត្យ ពិភាក្សាលើវឌ្ឍន ភាព និងបញ្ហាប្រឈម រដ្ឋបាល ក្រុង ស្រុក ខណ្ឌក្នុងក្របខណ្ឌនៃរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ដូចជា៖ សេចក្ដីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា,

ពិភាក្សាដើម្បីដោះ ស្រាយប្រឈមនានា ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងផ្ទេរថវិកា ទៅឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ

* និង៤៖ បញ្ហាផ្សេងៗ៕

 

ដកស្រង់ពី៖ Fresh News