Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​ពន្យារពេល​រឿង​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ (E-filing)

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចពន្យារពេលនៃកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) សម្រាប់រយៈពេលបីខែ គិតចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ ដោយចាប់ផ្តើមអនុវត្តឡើងវិញ ចាប់ពីខែកញ្ញា ឆ្នាំ២០២០តទៅ ចំពោះសហគ្រាសដែលមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ (E-Filing) នៅឡើយ ដើម្បីមានលទ្ធភាពក្នុងការរៀបចំខ្លួន និងផ្តល់ការបណ្តុះបណ្តាលសមស្របដល់បុគ្គលិកជាអ្នកប្រើប្រាស់ប្រព័ន្ធនេះ ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា ទទ្ទឹមនេះសម្រាប់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ អ្នកជាប់ពន្ធជ្រើសរើសការអនុវត្តការបំពេញ ទិន្នន័យតាមជម្រើសណាមួយក្នុងចំណោមជម្រើសទាំង៣ ដូចខាងក្រោម ៖

១. ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ស្របតាមរំហូរ និងនីតិវិធីជាធរមាន ដែលមានចែងក្នុងសេចក្តីណែនាំ លេខ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួង ។

២. ស្នើរសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការតភ្ជាប់ប្រព័ន្ធសម្រាប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អគ្គីសនីកម្ពុជា និងវិស័យឯកជនមួយចំនួនដែលមានបំណងតភ្ជាប់ប្រព័ន្ធតាមអនឡាញ ។

៣. ធ្វើការទាញយកកម្មវិធី Desktop Application ពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ និងធ្វើការដំឡើង និងប្រើប្រាស់កម្មវិធីនេះដើម្បីបញ្ចូលទិន្នន័យតាមរយៈទម្រង់ Excel template តែម្តង ។

ចំពោះការអនុវត្តតាមជម្រើសនេះ សហគ្រាសត្រូវបង់កម្រៃសេវាប្រើប្រាស់ប្រចាំឆ្នាំ (Subscription for license fee) ត្រឹមតែ ចំនួន១០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងមួយសហគ្រាស ។

អគ្គនាយកដ្ឋានពន្ធដារ សូមគូសបញ្ជាក់ថា អ្នកជាប់ពន្ធដែលមិនចង់ធ្វើការបង់កម្រៃក្នុងប្រើប្រាស់អាចអនុវត្តតាមជម្រើស ទី១ ឬទី២ ខាងលើដោយមិនមានការបង់ប្រាក់ឡើយ ៕


ដកស្រង់ពី៖ កោះសន្តិភាព