Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចក្រឡាហោម ស ខេង៖ ៦ខែដើមឆ្នាំនេះ ទោះកម្ពុជាជួបកូវីដ១៩ ក៏ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងជំងឺនេះ ទទួលបានលទ្ធផលល្អប្រសើរ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីកម្ពុជាជួបស្ថានភាពលំបាក នៃការរាតត្បាតរបស់ជំងឺកូវីដ១៩ក៏ដោយ ក៏ភាគីពាក់ព័ន្ធ រួមគ្នាអនុវត្តន៍កិច្ចការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ឲ្យទទួលបានលទ្ធផលល្អបំផុត។ សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប។

សម្តេចក្រឡាហោម ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីយើងស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏យើងបានសហការគ្នារៀបចំ និងអនុវត្តន៍កិច្ចការជាអាទិភាព និងចាំបាច់នានា ដែលធ្វើឲ្យយើងទទួលបានលទ្ធផលប្រកបដោយជោគជ័យ នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ព្រមទាំងរក្សាបាននូវនិរន្តរភាព នៃការបំពេញការងារតាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញ នូវកិច្ចដំណើរការកំណែទម្រង់នានាផងដែរ»។

បើតាមសម្តេចក្រឡាហោម ស ខេង, ការកោះប្រជុំលើកទី១៨ របស់ គ.ជ.អ.ប នេះ ក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព ជាពិសេសលើបញ្ហាប្រឈមនានា នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវបន្តដោះស្រាយជាមួយនឹងស្ថានភាព ដែលពិបាកនឹងព្យាករណ៍អំពីផលប៉ះពាល់ ជាអវិជ្ជមាននៃជំងឺកូវីដ១៩ ទៅលើសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសយើង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងដែរថា របៀបវារៈនៃកិច្ចប្រជុំលើកទី១៨នេះ មានចំនួន៤ រួមមាន៖

*ទី១៖ ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប

*ទី២៖ ការពិនិត្យ ពិភាក្សាលើការរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប

*ទី៣៖ ការពិនិត្យ ពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងក្របខណ្ឌនៃរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ដូចជា៖ សេចក្ដីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា, ពិភាក្សាដើម្បីដោះស្រាយប្រឈមនានា ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្ទេរថវិកាទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

*ទី៤៖ បញ្ហាផ្សេងៗ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន១២៨នាក់ ខណៈអ្នកព្យាបាលជាសះស្បើយ មានចំនួនរហូតទៅដល់ ១២៦នាក់ឯណោះ ហើយអ្នកជំងឺទាំងអស់ សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស៕

 

 

 

 

 

 

 

ដកស្រង់ពី៖ Fresh News