Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូចុះពិនិត្យការចិញ្ចឹមគ្រំចំពុះទា និងការកែច្នៃផលនេសាទ នៅខេត្តកោះកុង

  • បោះពុម្ព

(កោះកុង)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រួមទាំងអ្នកសារព័ត៌មាន និងចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់មួយក្រុម ចុះពិនិត្យការចិញ្ចឹមគ្រំ ឬខ្យងចំពុះទា និងការកែច្នៃផលនេសាទ នៅខេត្តកោះកុង ដើម្បីសិក្សារកទីផ្សារ ជូនប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងខេត្តភាគនិរតី របស់កម្ពុជាមួយនេះ។

បើតាមលោក នេត្រ ភក្រា្ត បានឱ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចខេត្តកោះកុង គណៈប្រតិភូនឹងចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទា នៅតាមតំបន់សហគមន៍មួយចំនួន ក្នុងខេត្តកោះកុង ដោយក្នុងនេះគណៈប្រតិភូនឹងជួបជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងពិសេសជួបផ្ទាល់ជាមួយអ្នកចិញ្ចឹមខ្យងចំពុះទាតែម្តង។

ក្រៅពីនេះគណៈប្រតិភូក៏នឹងជួបជាអ្នកផលិតគី អ្នកកែច្នៃបង្គាក្រៀម អ្នកចិញ្ចឹមត្រីស្ពង់ជាដើម។ ដំណើរទស្សនកិច្ច ក្នុងខេត្តភាគនិរតីនេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ឱ្យដឹងថា ក្នុងគោលបំណងសំខាន់ គឺការស្វែងយល់ពីផលិតផលសមុទ្រការរកទីផ្សារ និងចំណូលរបស់ប្រជាពលរដ្ឋសហគមន៍ ដើម្បីសំដៅធ្វើយ៉ាងណាស្វែងយល់ពីបញ្ហាប្រឈម, ការដោះស្រាយបញ្ហាមួយចំនួន និងពិសេសជំរុញលើកទឹកចិត្ត ដោយធ្វើយ៉ាងណាឱ្យការប្រកបរបររកស៊ីចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។

នាឱកាសនោះដែរ ក្នុងនាមក្រសួងមរិស្ថាន លោកបានអញ្ជើញក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ទៅជាមួយនេះ ដោយមានគោលបំណងសំខាន់ចង់ឱ្យសណ្ឋានគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជា បានសិក្សាស្វែងយល់ពីប្រភេទខ្យងចំពុះទារបស់កម្ពុជា ហើយអាចប្រមូលទិញទិន្នផលរបស់ប្រជាសហគមន៍ មកធ្វើម្ហូបប្រចាំសណ្ឋានគាររបស់ខ្លួន ដែលជាការមួយជួយលើកកម្ពស់តម្លៃការលក់ ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កន្លងមកប្រជាសហគមន៍ ដែលបានចិញ្ចឹមគ្រំងចំពុះទាលក់នៅខេត្តកោះកុងនេះ បាននាំចេញទៅលក់ឱ្យប្រទេសជិតខាងក្នុងតម្លៃមួយទាប ហេតុដូចនេះ ដោយមើលឃើញពីគុណប្រយោជន៍របស់គ្រំប្រភេទនេះ និងពិសេសចង់លើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ផង

ក្រសួងបរិស្ថានបានទាក់ទាញបណ្តាសណ្ឋានគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជា ចូលរួមទិញខ្យងទាំងនេះមកធ្វើជាមុខម្ហូបរបស់ខ្លួន ដែលមិនត្រឹមតែជាមុខម្ហូបល្បីឈ្មោះនៅអន្តរជាតិទេ វាថែមទាំងអាចក្លាយជាមុខម្ហូប ដែលមានរស់ជាតិឆ្ងាញ់ពិសារ សម្រាប់ប្រចាំហាងរបស់គេនៅថ្ងៃខាងមុខផង។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖

«គ្រំមួយប្រភេទនេះ នៅបរទេសគេល្បីល្បាញឈ្មោះណាស់ វាមានរសជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាយើងវិញ ពលរដ្ឋយើងហាក់មិនសូវស្គាល់ទេ។

ហេតុនេះក្រសួងនឹងទាក់ទាញឱ្យភោជនីយដ្ឋានប្រចាំសណ្ឋាគារល្បីៗ និងភោជនីយដ្ឋានធំៗនៅកម្ពុជា ចាប់អារម្មណ៍មកបង្កើតមុខម្ហូបនេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា បានទទួលទីផ្សារកាន់ធំ និងអាចពង្រីកមុខរបរនេះ កាន់តែច្រើនដែលជួយឱ្យជីវភាពរបស់ពួកគាត់ធូរធា»។

ដោយឡែក លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំងចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប

គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖នៅកោះកាង

និងទី៣ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។

គួរបញ្ជាក់ថា គ្រំចំពោះទា ត្រូវបានប្រជាសហគមន៍នៅខេត្តកោះកុង អាចចិញ្ចឹមលក់ក្នុងមួយគីឡូក្រាមថ្លៃត្រឹមតែ២៥០០ ដល់៣០០០រៀលប៉ុណ្ណោះ ខណៈគេលក់នៅបរទេសមានតម្លៃខ្ពស់ដែលមានចាប់ពីជិត១០ដុល្លារ ឡើងទៅ៕

ដកស្រង់ពី៖ Fresh News