Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃស្អែកជាខួប៤៣ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូប ធ្វើដំណើរយកជីវិតធ្វើដើមទុនដើម្បីឆ្ពោះទៅរកការសង្រ្គោះជាតិ, ទស្សនាវិដេអូឯកសារដ៏ពិសេសនេះ (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ សល់រយៈពេលតែមួយថ្ងៃទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ជាខួប៤៣ឆ្នាំថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះចំនួន៤រូប បានធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់ និង វ៉ា ប៉ោអៀន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រី ចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។ ]

រាត្រីថ្ងៃទី២០ មិថុនា ១៩៧៧ ជារាត្រីដ៏សែនលំបាកក្នុងចិត្តជាទីបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូប។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន មានសម្ពាធក្នុងចិត្តជាខ្លាំង ព្រោះត្រូវឃ្លាតឆ្ងាយភរិយា និងកូនក្នុងផ្ទៃវ័យ៥ខែជាទីស្រឡាញ់ទាំងមិនដឹងថាអាចបានជួបគ្នាវិញឬយ៉ាងណា?

និងមួយវិញទៀតមិនដឹងថាជោគវាសនានៃដំណើរចេញតស៊ូរបស់ខ្លួនត្រូវទទួលលទ្ធផលបែបណានោះ។

តែទីបំផុតផ្តើមចេញពីឆន្ទៈដ៏មុះមុត និងការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបំណងរបស់ខ្លួនដោយបានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ និងមានការគាំទ្រពីកងទ័ពវៀតណាម វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះជីវិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចេញពីចង្កូមមច្ចុរាជដោយជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីការលះបង់ និងការតស៊ូដោយយកជីវិតជាដើមទុនរបស់សម្តេចតេជោ និងយុទ្ធមិត្តនេះ មិនត្រឹមតែធ្វើឱ្យជីវិតពលរដ្ឋខ្មែររស់រានមានសិទ្ធិសេរីភាពឡើងវិញនោះទេ តែក៏បាននាំមកនូវការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នផងដែរ។

តើដំណើរតស៊ូចេញសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍មានប្រវត្តិជូរចត់បែបណាខ្លះនោះ សូមទស្សនាវីដេអូឯកសារដ៏ពិសេសខាងក្រោមនេះ៖

 

 

 

 

ដកស្រង់ពី៖ Fresh News