Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ តែងតាំង ទីប្រឹក្សា និងជំនួយការ ២១នាក់ សម្រាប់ ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភាជាតិ

  • បោះពុម្ព

ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ តែងតាំងរបស់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលចុះហត្ថលេខា ដោយប្រមុខរដ្ឋស្ដីទី សម្ដេច ជា ស៊ីម កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ បានឲ្យដឹងថា ទីប្រឹក្សាផ្ទាល់ របស់ ឯកឧត្តម កឹម សុខា មាន ១៤នាក់ ដោយអ្នកខ្លះមានឋានៈ ស្មើរដ្ឋមន្រ្តី និងរដ្ឋលេខាធិការ ចំណែក ជំនួយការផ្ទាល់វិញ ៧នាក់ ដោយមានឋានៈ ស្មើអគ្គនាយក ។

ទីប្រឹក្សាទាំង ១៤នាក់នោះ រួមមាន ៖ ១-ឯកឧត្តម ស សូវាន់, ២-ឯកឧត្តម ថាច់ សេដ្ឋា, ៣-ឯកឧត្តម មុត ចន្ថា, ៤-លោកជំទាវ ម៉ុក ម៉ារីណា, ៥-ឯកឧត្តម គ្រី សុង, ទី៦-ឯកឧត្តម ជុំ សារិទ្ធ, ៧-ឯកឧត្តម យឹម ឡាគី, ៨-ឯកឧត្តម សាន សាង, ៩-ឯកឧត្តម ប្រាក់ សាវ័ន្ត, ១០-ឯកឧត្តម ហែម ណារិទ្ធ, ១១-ឯកឧត្តម ជួង ជូងី, ១១-ឯកឧត្តម ចាន់ ចេង, ១២-លោកជំទាវ ម៉េង សុភារី, ១៣-ឯកឧត្តម សួន ដារី ។

ដោយឡែកតួនាទី ជាទីជំនួយការផ្ទាល់វិញ រួមមាន៖ ១-ឯកឧត្តម អៀ ចាន់ណា, ២-ឯកឧត្តម ចាន់ សិលា, ៣-ឯកឧត្តម ស៊ិន បូរាណ, ៤-ឯកឧត្តម សៅ វិបុល, ៥-ឯកឧត្តម ឈុន ស៊ីថុល, ៦-ឯកឧត្តម គឹម យូហៀង, ៧-ឯកឧត្តម លី រី ។

សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបានសមាជិករដ្ឋសភា បោះឆ្នោត គាំទ្រជាបេក្ខភាព អនុប្រធានទី១ រដ្ឋសភាចំនួន ១១៦ សំឡេងលើ ១២២សំឡេង អនុបវាទ ២សំឡេង និងមិនយល់ព្រម៤ សំឡេង ៕