Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនងាយរងគ្រោះក្រីក្រលំបាក៨០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីឧត្តមសេនីយ៍ទោ ហេង រតនា និងក្រុមកឋិនសាមគ្គី

  • បោះពុម្ព

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាក្រលំបាក៨០គ្រួសារ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា

អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៃក្រសួងមហាផ្ទៃ និងក្រុមកឋិនសាមគ្គី ដែលមានបេះដូងមនុស្សធម៌តែងតែចុះជួយជនងាយរងគ្រោះក្រីក្រលំបាក បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ព្រមទាំងចែកក្រណាត់ស និងថវិការជូនតាជីយាយជី១០០នាក់ផងដែរ។

ក្នុងការចែកអំណោយ ចែកទានទទួលផលបុណ្យផ្តើមចេញពីសទ្ធាជ្រះថ្លានោះ មានការចូលរួមពី លោក អភិបាលស្រុកកំពង់សៀម រួមជាមួយព្រះចៅអធិការវត្តកោះរការ ក្នុងស្រុកកំពង់សៀម និងក្រុមការងារនៃក្រុមកឋិនសាមគ្គី។

ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីការខ្វះខាតរបស់បងប្អូនពូមីង លោកតាលោកយាយមានជីវភាពក្រលំបាកពិតប្រាកដ គ្មានទីពឹង ទើបនាថ្ងៃនេះលោក និងក្រុមការងារ រួមទាំងព្រះចៅអធិការវត្តកោះរការ បាននាំយកនូវសម្ភារៈថវិការមួយចំនួន មកចែកផ្តល់ជូនដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ក្នងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា បានធ្វើការសំណេះសំណាល និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះបងប្អូនទាំង៨០គ្រួសារ ដោយក្តីនឹករលឹកនិងអាណិតអាសូរជាពន់ពេក។

ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា ក៏បានផ្តាំផ្ញើបន្ថែមទៀត ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន ខិតខំប្រកបរបរបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ រលកទី២ នៃជំងឺកូវីដ១៩នៅកម្ពុជា។

ជាការឆ្លើយតប ប្រជាពលរដ្ឋជាជនងាយរងគ្រោះទាំង៨០គ្រួសារ បានលើកម្រាមដៃដប់អរគុណសម្តេចទាំងទ្វេរ និងលោកឧត្តមសេនីយទោ ហេង រតនា ពោរពេញដោយស្នាមញញឹម និងក្តីសង្ឃឹមដោយចិត្តរំភើបរីករាយ រកអ្វីនឹងនិយាយមិនបានឡើយ បន្ទាប់ពីទទួលជំនួយមួយចំនួនធំនេះ។

ចំពោះអំណោយដែលនាំយកទៅចែកជូនជនងាយរងគ្រោះទាំង៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, សារ៉ុង១, ក្រម៉ា១ និងថវិការ៥ម៉ឹនរៀល ព្រមទាំងចែកលោកតាលោកយាយ១០០នាក់ ក្នុងម្នាក់ក្រណាត់ស១ដុំ សៀវភៅធម៍២ក្បាល ទៀន ធូប និងថវិការមួយចំនួនផងដែរ៕