Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កសិករ​មាន​ទឹកមាត់​លេប ស្រូវប្រាំង​ឆ្នាំ​នេះ​បាន​ថ្លៃ​៨០០​ទៅ​១២០០​រៀល​ក្នុង​មួយ​គីឡូក្រាម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ពេលនេះកសិករនៅតាមតំបន់នានាបាននឹងកំពុងប្រមូលផលស្រូវប្រាំងយ៉ាងសស្រាក់ សស្រាំ ។ តំបន់ខ្លះបានប្រមូលផលនិងលក់ស្រូវ ហើយតំបន់ខ្លះទៀតកំពុងប្រមូលផលនិងត្រៀមប្រមូលផល ។

កសិករហាក់សប្បាយចិត្តជាមួយទិន្នផលស្រូវបានល្អ ហើយអះអាងថា តម្លៃស្រូវឆ្នាំនេះក៏លក់បានថ្លៃគួរសមទៀតផង។

ក លាម សាលី ប្រធានសហគមន៍កសិករកំពង់គោ ខេត្តកំពង់ធំឲ្យដឹងថា ស្រូវសែនក្រអូមនៅពេលនេះលក់បានថ្លៃ ១២០០រៀល ក្នុងមួយកីឡូក្រាម ចំណែកស្រូវអូមឹមឬ៥៤៥១ លក់បានតម្លៃជាង៨០០រៀល ។

 

លោក លាម សាលី ឲ្យដឹងថា កសិករនៅក្នុងសហគមន៍របស់លោកសប្បាយរីករាយជាមួយទិន្នផល និងតម្លៃស្រូវនៅឆ្នាំនេះ ។ សហគមន៍កសិករកំពង់គោ មានផ្ទៃដីដាំស្រូវប្រមាណ១០០ហិកតា និងមានសមាជិក៣០នាក់ ។ ជាមធ្យមពលរដ្ឋប្រមូលផលបាន៤តោន នៅក្នុង១ហិកតា ។ សហគមន៍បង្កើតនៅចុងឆ្នាំ២០១៦ ។ លោក លាម សាលី ថាការចងក្រងសហគមន៍មានប្រយោជន៍ជាច្រើនដូចជា បានផ្តល់ព័ត៌មានពីបច្ចេកទេសដាំដុះ និងការស្វែងរកទីផ្សារឲ្យកសិករ ។ «ចាប់ពីបង្កើតសហគមន៍មកយើងបានអប់រំសមាជិកពីការដាំដុះដោយប្រើជីសរីរាង្គ ហើយយើងបានកាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំឲ្យខូចគុណភាពដី និងធ្វើឲ្យកសិកផលលក់បានថោក» ។

លោកបានបញ្ជាក់ ប្រធានសហគមន៍កំពង់គោថា ការប្រើប្រាស់ជីគីមីនៅក្នុងសហគមន៍របស់លោកបានកាត់បន្ថយពីមួយឆ្នាំទៅមួយឆ្នាំ ។

នៅពេលការប្រើប្រាស់ជីសរីរាង្គកាន់តែច្រើន ទីផ្សារលក់កសិផលនៅក្នុងសហគមន៍បានកាន់តែងាយស្រួល ។

លោកថា មានក្រុមហ៊ុនចំនួនពីរបានចូលទៅចុះកិច្ចសន្យាទិញស្រូវពីសហគមន៍លោកនៅពេលមានការដុះដាំដោយជីសរីរាង្គ ដែលធ្វើឲ្យពលរដ្ឋមានលំនឹងក្នុងការដាំដុះ ។

ការដាំដុះដែលមានកិច្ចសន្យាទិញកសិផលទោះក្នុងកាលៈទេសៈណាក៍ដោយក៏ស្រូវមិនធ្លាក់ថ្លៃនោះឡើយ។

ចំណែកកសិកនៅខេត្តបន្ទាយមានជ័យឲ្យដឹងថា នៅទីនោះកសិករខ្លះបានប្រមូលផលស្រូវប្រាំងហើយ ចំណែកសិកខ្លះទៀតមិនទាន់ប្រមូលផលទេ ។ នៅបន្ទាយមានជ័យកសិករនិយមដាំស្រូវ៥៤៥១ ។

តម្លៃស្រូវ៥១៤៥កសិកលក់បាន ៨០០រៀលក្នុងគីឡូក្រាម ។ អ្នកស្រីមុំ មានដី៨ហិកតា បានប្រមូលផលកាលពីសប្តាហ៍មុន។ ទិន្នផលស្រូវគាត់បានប្រមាណ៥តោនក្នុងមួយហិកតា។

«ស្រូវឆ្នាំនេះបានថ្លៃ ខ្ញុំលក់ស្រូវអស់ហើយ លក់ទាំងសើម មានឈ្នួញគេចុះមកទិញផ្ទាល់» ។ កាលឆ្នាំ២០១៩ ទិន្នផលស្រូវនៅទូទាំងប្រទេសមានចំនួន ១០,៨៨ លានតោន ។

ខេត្តព្រៃវែងបាត់ដំបង តាកែវ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ជាខេត្តផលិតស្រូវបានច្រើនជាងគេ៕

ដកស្រង់ពី៖ កោះសន្តិភាព