Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្សារទំនើប ជីប ម៉ុង ប្រកាន់ខ្ជាប់ស្តង់ដារអនាម័យខ្ពស់ ដើម្បីធានាភាពស្រស់នៃទំនិញ !

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ផ្សារទំនើប ជីប ម៉ុង ប្រកាន់ខ្ជាប់គោលការណ៍អនាម័យខ្ពស់សម្រាប់ផលិតផលស្រស់ៗរបស់ខ្លួនដូចជា ត្រី សាច់ បន្លែ និងផ្លែឈើជាដើម ដើម្បីធានាគុណភាពខ្ពស់ភាពស្រស់ និងរសជាតិសម្រាប់អតិថិជន ។

នាយកគ្រប់គ្រងផ្សារទំនើប ជីប ម៉ុង លោក Laurent Hamelet និយាយថា ៖ «ចំណុចសំខាន់ៗដែលយើងផ្តោតលើនោះ គឺប្រភពដើមនៃផលិតផល រដូវកាល ភាពស្រស់ ទំហំ ពណ៌សម្បុរ ហើយអ្វីដែលសំខាន់បំផុតនោះ គឺរសជាតិនៃផលិតផល ។

ការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងផ្សារទំនើបក៏ជាចំណុចចាំបាច់ ដើម្បីធានានូវស្តង់ដារគុណភាព ១០០% និងរក្សាផលិតផលឱ្យស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះផងដែរ» ។

លោក Laurent បានបញ្ជាក់ថា ក្រុមការងារនៅគ្រប់ផ្សារទំនើប ជីប ម៉ុង ទាំងអស់មានតួនាទីសំខាន់បំផុតក្នុងការត្រួតពិនិត្យគុណភាពផលិតផលស្រស់ៗទាំងអស់ដូចជា ត្រី សាច់ និងបន្លែ ចំនួន ៣ដងក្នុងមួយថ្ងៃ ពេលព្រឹក ពេលរសៀល និងពេលល្ងាច ។

ប្រសិន បើមានផលិតផលណាមិនគោរពតាមស្តង់ដារគុណភាព ដែលផ្សារទំនើប ជីប ម៉ុង បានកំណត់ផលិតផលនោះនឹងត្រូវបដិសេធមិនទទួលឲ្យដាក់លក់ក្នុងផ្សារទំនើបនេះឡើយ ។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នផ្សារទំនើប ជីប ម៉ុង កំពុងប្រតិបត្តិការនៅ ៣ទីតាំង គឺផ្សារទំនើប ជីប ម៉ុង ព្រះមុនីវង្ស, ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ផ្សារទំនើប ជីប ម៉ុង អេដិនហ្គាដិន, ព្រមទាំង ជីប ម៉ុង Express ចំនួន ៤ទីតាំង ។

ផ្សារទំនើប ជីប ម៉ុង គ្រោងនឹងពង្រីកខ្លួនទៅតាមទីតាំងសំខាន់ៗផ្សេងទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញ ៕ 

ដកស្រង់ពី៖ កោះសន្តិភាព