Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កសិដ្ឋាន​ចិញ្ចឹម​គោ​ទទួល​ជោគជ័យ ព្រោះ​នាំ​ពូជ​ស្មៅ​ពី​បរទេស

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពីផលិតចំណីដើម្បីបំប៉នសត្វគោ ម្ចាស់កសិដ្ឋានមានទីតាំងនៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ នៅបានដាំស្មៅ ដែលនាំចូលពីបរទេសមកដាំលើផ្ទៃដីជាង៧ហិកតា ដើម្បីធ្វើជាចំណីដល់គោបន្ថែមទៀត សម្រាប់ការធំធាត់ឱ្យបានលឿន ។

លោក យុត រដ្ឋា អ្នកឯកទេសដាំស្មៅនៅក្នុងកសិដ្ឋានខាងលើបានឲ្យដឹងថា តាមពិតកសិដ្ឋានខាងលើនេះមានម្ចាស់ឈ្មោះ រស់ វិសុទ្ធ នៅរាជធានីភ្នំពេញ រូបគាត់គ្រាន់តែជំនាញដាំស្មៅតែប៉ុណ្ណោះគឺក្នុងរយៈពេល៣ទៅ៤ឆ្នាំមកហើយ ដែលគាត់បានមកដាំស្មៅ នៅក្នុងកសិដ្ឋានមួយនេះ ។

ស្មៅដែលគាត់បានដាំ គឺបាននាំពូជ មកពីបរទេសមានដូចជាពូជស្មៅផ្អែមអុីស្រាអែល និងពូជស្មៅស៊ុបពឺណេតពែ ។ លោករៀបរាប់ថា ចំពោះពូជស្មៅផ្អែមអុីស្រាអែល យើងដាំក្នុងរយៈពេល៤៥ថ្ងៃគឺបានផល អាចកាត់ឱ្យគោស៊ីបានហើយ ។

ដោយឡែកចំពោះពូជស្មៅស៊ុបពឺណេតពែ គឺមានអាយុដល់ទៅ១០០ថ្ងៃ ទើបអាចកាត់យកមកផ្អាប់ រួចឱយគោស៊ីបាន ។

ប៉ុន្តែពូជស្មៅប្រភទនេះបន្ទាប់ពីយើងកាត់លើកទី១ ដែលមានអាយុ១០០ថ្ងៃនេះហើយ នៅពេលកាត់លើកក្រោយៗ ទៀត គឺត្រឹមតែ៤៥ថ្ងៃ យើងអាចកាត់វាបានហើយ ព្រោះវាធំលឿននឹងដុះស្លឹកបានល្អ ។

លោក យុត រដ្ឋា បានបន្ថែមថា បច្ចុប្បន្នម្ចាស់កសិដ្ឋានបានឱ្យចំណីដែលផលិតដោយខ្លួនឯង ដល់គោដែលទិញមកបំប៉នសម្រាប់លក់ ក្នុង១ថ្ងៃចំនួន២ពេល ។

ប៉ុន្តែសម្រាប់ស្មៅ ដែលដាំដុះក្នុងកសិដ្ឋាននេះ គឺកាត់ឱយគោស៊ីតែមួយពេលប៉ុណ្ណោះ ក្នុង១មួយថ្ងៃ មានន័យថា បើពេលព្រឹកឱ្យគោស៊ីស្មៅហើយ ព្រឹកនោះមិនឱយចំណីដែលផលិតនោះទៀតទេ ល្ងាចបានឱ្យចំណីវាស៊ីម្តងទៀត ។

សូមបញ្ជាក់ដែរថា ម្ចាស់កសិដ្ឋានខាងលើ ទទួលបានជោគជ័យក្នុងការទិញគោស្គមៗ បាក់កម្លាំង ឬក៏ឲ្យចំណីមិនគ្រប់គ្រាន់ យកមកបំប៉ន ដោយឱ្យចំណីដែលផលិតបានដោយខ្លួនឯង និង ឱ្យស្មៅដែលដាំដោយខ្លួនឯង ដល់គោទាំងនោះ ក្នុងរយៈពេលតែ៣ទៅ៤ខែ គោបានធំធាត់ អាចលក់ចេញបានហើយ ។

ដោយក្នុង១ខែជាមធ្យម កសិដ្ឋានខាងលើ អាចលក់គោដែលបំប៉នបានធំធាត់ជាង៣០ក្បាល ៕

ដកស្រង់ពី៖ កោះសន្តិភាព