បណ្តាញសង្គម

ខេត្តព្រះវិហារ ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករខេត្ត

ព្រះវិហារ៖ លោក អែម យិនវរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងឯកឧត្តម ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអញ្ជើញជាអធិបតី ពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករ ខេត្តព្រះវិហារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ។

នៅក្នុងពិធីប្រកាសនោះ លោក អែម យិនវរៈ ក៏បានប្រគល់ លិខិតបង្គាប់ការ និងត្រា ជូនដល់លោក សុខ គឹមហេន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ធំ ទទួលមុខងារជា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះវិហារ បន្ថែមមួយទៀត ។

ដោយ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា