Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ហាជាច្រើន ត្រូវបានលើកឡើង ក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរ រ៉ែ និងថាមពលថ្មី ខេត្តកំពង់ធំ

  • បោះពុម្ព

កំពង់ធំ៖ ការប្រកាស ប្រគល់ភារកិច្ច ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ធំ បានធ្វើឡើង កាលពីប៉ុន្មាន ថ្ងៃមុននេះ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ ក្រសួង រ៉ែ និងថាមពល ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត និងជាតំណាង អភិបាលខេត្ត ឯកឧត្តម ដៀប ពិរី តំណាងប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងភ្ញៀវ កិត្តិយស អ្នកមុខអ្នកការ មន្រ្តីរាជការ ក្នុងខេត្ត ជាច្រើនទៀត ។

លោក នឹម ចាន់ថា អតីតជា អនុប្រធាន មន្ទីររ៉ែ និងថាមពល ត្រូវបានប្រគល់ភារកិច្ច ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្ត តាមការស្នើសុំ របស់រដ្ឋបាលខេត្ត ក្រោយពីមានការវាយ តម្លៃអំពីស្នាដៃ ខិតខំបំរើការងារ អស់រយះកាល ជាយូរឆ្នាំមកហើយ ។ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត តំណាងអភិបាលខេត្ត បានមានមតិ សំណេះសំណាល និងផ្តាំផ្ញើ ដល់លោកប្រធានមន្ទីរថ្មី បន្ទាប់ពីបាន ចូលកាន់តំណែងនេះតទៅ។

មុននិងធ្វើការផ្តាំផ្ញើ ដល់លោកប្រធាន មន្ទីរថ្មី ឯកឧត្តម គង់ វិមាន បានធ្វើសេចក្តីរាយការណ៏ អំពីវិស័យរ៉ែ និង ថាមពល និងបញ្ហាប្រឈម ទាំងឡាយកន្លងមក និងក៏ដូចក្នុង បច្ចុប្បន្ន ដែលមន្ទីរនេះ ត្រូវបានបំបែកចេញពី អតីតមន្ទីរ ឧស្សាហកម្ម រ៉ែនិងថាមពល រាយការណ៍ ជូន ឯកឧត្តម រដ្ឋលេខាធិការ តំណាងឯកឧត្តម រដ្ឋមន្រ្តី ដើម្បីបានជ្រាប ដូចតទៅ ៖

ទី១-ស្ថានភាពមន្រ្តី របស់មន្ទីរថ្មីនេះ មានតែ៧រូប មិនមានអនុប្រធានមន្ទីរទេ មានតែប្រធាន ការិយាល័យ១រូប អានុការិយាល័យ៣រូប និងមន្រ្តី២រូប ដូច្នេះស្នើសុំ បន្ថែមក្របខណ្ឌ ។ មន្ទីរថ្មីនេះខ្វះ កន្លែងធ្វើការងារ ខ្វះសម្ភារះ និងឧបករណ៏ ប្រើប្រាស់គ្រប់មុខ និងមធ្យោបាយ គ្រប់បែបយ៉ាង ស្នើសុំក្រសួងជួយពិនិត្យ និងផ្តល់លទ្ធភាព។

ទី២-ការងាររ៉ែ ខេត្តទទួល បានឯកសារផ្តល់ អាជ្ញាប័ណ្ណស្រាវជ្រាវ រុករករ៉ែលោហះ ពីក្រសួង ៧ ទីតាំង តែមិនដែលឃើញ មានសកម្មភាពទេ សូម្បីមកសហការណ៍ ជាមួយ អាជ្ញាធរ ឃុំ ស្រុក មន្ទីរ និងខេត្តក៏គ្មានផង ស្នើសុំអោយ ក្រសួងធ្វើការពិនិត្យ ក្រុមហ៊ុនណា ដែលមិនគោរព តាមកិច្ចសន្យា គួរលុបចោលចេញ និងមុននិងផ្តល់អោយ ក្រុមហ៊ុនណាមួយគួរ តែមានការពី គ្រោះយោបល់ ជាមួយ ខេត្តខ្លះផង ប្រការខ្លាចមានផល ប៉ះពាល់ និងសតិអារម្មណ៍ ដល់ប្រជាពលរដ្ឋ ។ បញ្ហា អាជីវកម្ម ថ្ម សំណង់ ខ្សាច់សំណង់ ថ្មចំលាក់ និងថ្មវាយដោយដៃ កន្លងមកមាន ការពិបាក ពីការចេញអាជ្ញាប័ណ្ណយឺត និងក្រុមហ៊ុន មិនសូវស្តាប់អាជ្ញាធរ មូលដ្ឋានទេ អាងតែខាងលើ តែពេលមានរឿង ខេត្តជាអ្នក ទទួលដោះ ស្រាយ ប្រការនេះគួរក្រសួងធ្វើ ប្រតិភូកម្មមកមន្ទីរនូវផ្នែកណាខ្លះ ដើម្បីផ្តល់សេវា និងការឆ្លើយតបបានទាន់ ពេលវេលា ជូនប្រជាពលរដ្ឋ។

ទី៣- បញ្ហាស្ថានីយ៍ ប្រេងឥន្ធនះ ខេត្តមាន១០៧ទីតាំង មានច្បាប់ខ្លះ មិនមានខ្លះ បញ្ហាប្រឈមខ្លាំង គឺទីតាំងខ្លះមិនសមស្រប អាចជួបនិងហានិភ័យ ខ្ពស់ ខ្វះការត្រួតពិនិត្យ ពីអន្តរក្រសួង អំពីរចនាសម្ព័ន្ធ ស្ថានីយ៍ ការងារបច្ចេកទេស ការប្រើប្រាស់ ឧបករណ៍ ស្លាកសញ្ញា គុណភាព ចំណុះ រង្វាស់ រង្វាល់ និងលក្ខណះ សម្បត្តិដទៃទៀត។ល។ ឯកឧត្តម គង់ វិមាន សង្កត់ធ្ងន់ថា គួរក្រសួងប្រើ យន្តការណា សមស្រប ដើម្បីរួមគ្នាទទួលខុសត្រូវ ។ មន្ត្រីខិល ខូចមួយចំនួន នូវតែឆ្លៀតឱកាស យកកំរៃសេវាលើស ការកំណត់ពីផ្លូវច្បាប់ ស្នើសុំអន្តរក្រសួងរួមគ្នាធ្វើការ ពិនិត្យ និងណែនាំមកថ្នាក់ ក្រោមជាតិអោយបានច្បាស់បន្ថែមទៀត លើការគ្រប់គ្រង និងការទទួលខុសត្រូវ អោយបានសមស្រប តាមច្បាប់។

ទី៤: បញ្ហាអគ្គីសនី ក្នុងខេត្តយើង មាន ៧០%នៃភូមិសរុប ដែលមាន អគ្គិសនីប្រើប្រាស់ និង៤០% នៃគ្រួសារសរុបក្នុងខេត្ត ដែលមានអគ្គិសនី ប្រើប្រាស់ និងសេវាករមាន២៨ ក្នុងនោះ អាជ្ញាធរចេញ អាជ្ញាប័ណ្ណអោយ និងមួយចំនួនទៀត ចុះកិច្ចសន្យាវិនិយោគ ជាមួយមន្ទីរ តែក៏មាន ការខ្វែង គំនិតគ្នាខ្លះរវាងមន្ទីរ និងអាជ្ញាធរអគ្គិសនីកម្ពុជា ។ សេវាករ មិនស្តាប់មូលដ្ឋាន មើលងាយអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ. ដោយសារច្បាប់ ស្តីពីអគ្គិសនី មិនបានផ្តល់អំណាច អោយគ្រប់គ្រាន់ ដល់មូលដ្ឋាន ។ ករណីនេះ ខេត្តស្នើសុំ ថាគួរធ្វើប្រតិភូកម្ម កំរិតណាមកមន្ទីរ ដើម្បីផ្តល់ទំនុកចិត្ត និងការផ្តល់សេវា អោយទាន់ពេលវេលា ជូនសេវាករ និងប្រជាពលរដ្ឋ ។

បន្ទាប់មក ឯកឧត្តម គង់ វិមាន ក៏បានផ្តាំផ្ញើអោយប្រធាន មន្ទីរ ខិតខំបំពេញការងារ អោយបានល្អ សាមគ្គីភាព ឯកភាព ផ្ទៃក្នុង ខិតខំដោះស្រាយ បញ្ហាប្រឈមជូន ប្រជាពលរដ្ឋ អោយបានសមស្រប។

ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាតំណាងឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងថា នេះជាខេត្តទី៤ ហើយដែលឯកឧត្តម បានចូលរួមប្រកាស ប្រធានមន្ទីររ៉ែ និងថាមពល តែមិនដែលមានខេត្តណា បានរាយការណ៍ ពីសក្តានុពល និងការងាខេត្តរបស់ខ្លួន ព្រមទាំង បញ្ហាប្រឈមនានាជូនទេ ទើបតែខេត្តកំពង់ធំ ដែលហ៊ាន និយាយ ការពិតអំពីបញ្ហាប្រឈម ហើយសំណូមពរអោយ ក្រសួងជួយដោះស្រាយ នូវចំណុចមួយចំនួន ។ ពាក់ព័ន្ធកង្វះខាតមន្រ្តី ក្រសួងបានផ្តល់ ក្របខ័ណ្ឌ៣រូប ក្នុងឆ្នាំនេះ តាមរយះ ការប្រឡងរួចហើយ ។

ក្រសួង ក៏បានទំនាក់ទំនងស្នើ សុំថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ក្នុងការយកមកសាងសង់ មន្ទីរក្នុងឆ្នាំ ២០១៤-២០១៥ នេះ។ ពាក់ព័ន្ធការផ្តល់ អាជ្ញាប័ណ្ណរ៉ែ បើក្រុមហ៊ុន ណាមិនគោរព តាមកិច្ចសន្យា របស់ខ្លួនទេ អោយខេត្តពិនិត្យ និងស្នើសុំទៅក្រសួងរ៉ែ និងថាមពល ដើម្បីត្រួតពិនិត្យបន្ថែម និងអាចប្រឈមការ លុបចេញទាំងស្រុង។ ចំពោះរបាយការណ៍ ដែលខេត្តស្នើសុំពីលទ្ធផល សិក្សាស្រាវជ្រាវរុករក ដើម្បីតំកល់ ទុកខ្លះក្នុងខេត្ត លោក និងពាំនាំទៅថ្នាក់ដឹកនាំ ដើម្បីពិភាក្សាគ្នាបន្ត ជាមួយក្រុមហ៊ុន ព្រោះពាក់ព័ន្ធការងារ បច្ចេកទេសខ្ពស់។ ស្ថានីយ៍ ប្រេង ក្រសួងក៏បានគិតគូររួចហើយ កំពុងរៀបចំយន្តការ និងវិធានការគ្រប់គ្រង។ រីឯការធ្វើប្រតិភូកម្មការងារ មួយចំនួនទៀត នៅដំណាច់ឆ្នាំនេះ និងមានធ្វើប្រតិភូកម្ម ការងារច្រើនទៀត មក អោយមន្ទីរ ក្នុងនោះ រួមទាំងអាជ្ញាប័ណ្ណ ខ្សាច់សំណង់ ថ្មសំណង់ និងការចុះ កិច្ចព្រមព្រៀង រវាងខាងអាជ្ញាធរ អាគ្គិសនីកម្ពុជា និងមន្ទីររ៉ែ និងថាមពល លើការចេញ អាជ្ញាប័ណ្ណអគ្គិសនីផងដែរ តែឥឡូវកំពុងពិភាក្សា និង រៀបចំជាច្បាប់សិន។ ជាចុងក្រោយ លោកបានធ្វើការ ផ្តាំផ្ញើដល់លោក នឹម ចាន់ថា ប្រធានមន្តីររ៉ែ និងថាមពល អោយអនុវត្តន័អោយ បានតាមការប្តេជ្ញាចិត្ត និងខិតខំបំរើការងារជូន ប្រជាពលរដ្ឋ អោយបានល្អ និងទាន់ពេល វេលាសមស្រប ៕

ដកស្រង់ពី៖ ដើមអម្ពិល