Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ៗ​ចំនួន​៣ និង​បញ្ហា​ផ្សេង​ៗ​ទៀត ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១០:៤៦ អ៊ាង ប៊ុនរិទ្ធ  Share

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ និងបញ្ហាផ្សេងៗមួយចំនួនទៀត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា យោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ទីស្តីគណៈរដ្ឋមន្ត្រីនឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងពិភាក្សាលើក

១.សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ។ ២.សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង៣.បញ្ជាផ្សេងៗមួយចំនួនទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព