Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ចូលរូមអបអរ ថ្ងៃខួបកំណើត ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ

  • បោះពុម្ព

ភ្នំពេញ៖ ដើម្បីអបអរសាទរ និងសម្តែងនូវ ការថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់អាយុ ៦៣ឆ្នាំ របស់ឯកឧត្តម ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ក្រោមឱវាទ ក្រសួងព័ត៌មាន បានមកកាន់ភូមិគ្រឹះ របស់ឯកឧត្តម ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយនាំយកមកនូវ បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ឧត្តមភរិយា។

ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រសូត្រ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៥១ បើគិតមកដល់ឆ្នាំ២០១៤នេះ ឯកឧត្តម មានអាយុ ៦៣ឆ្នាំ រីឯឧត្តមភរិយា របស់ឯកឧត្តម គឺលោកជំទាវ ទេព រង្សី ហើយឯកឧត្តម មានបុត្រីម្នាក់គត់។

ដើម្បីចូលរួមអរអរសាទរ ក្នុងថ្ងៃដ៍ថ្លៃថ្លា និងពិសេសនេះផងដែរ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ ក៍បាននាំយក បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ផងដែរ។