Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម កឹម សុខា ប្រើឋានៈជា «ប្រធានស្តីទីរដ្ឋសភា» លើកដំបូង ក្នុងជីវិតនយោបាយ ទៅកាន់បិណ្ឌ នៅខេត្តកំពង់ឆ្នាំង

  • បោះពុម្ព

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ដែលពីមុនធ្លាប់តែ ប្រើតួនាទីថា ជាប្រធានស្តីទី នៃគណបក្សសង្រ្គោះជាតិ ក្រោយពេល អវត្តមាន ឯកឧត្តម សម រង្ស៊ី នៅក្នុងស្រុកនោះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម មិនបានប្រើពាក្យថា «ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ» ទៀតទេ គឺឯកឧត្តម ជំនួសមកប្រើពាក្យ «ប្រធានស្តីទីរដ្ឋសភា» វិញម្តង។ ពាក្យ «ប្រធានស្តីទីរដ្ឋសភា» នេះ គឺជាពាក្យលើកដំបូងហើយ ដែលឯកឧត្តម បានប្រើ នៅក្នុងជីវិតនយោបាយ របស់ឯកឧត្តម បន្ទាប់ពីការតស៊ូលើ សមរភូមិនយោបាយ អស់ជាច្រើនឆ្នាំ កន្លងមក។

ពាក្យ «ប្រធានស្តីទីរដ្ឋសភា» នេះ ត្រូវបានឯកឧត្តម កឹម សុខា រំលេចឡើង នៅក្នុងឱកាសរូបឯកឧត្តម អញ្ជើញទៅកាន់បិណ្ឌ នៅវត្ត «ភ្នំសន្ទួច» ក្នុងភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ តំណែង «ប្រធានស្តីទីរដ្ឋសភា» របស់ឯកឧត្តម កឹម សុខា ត្រូវទទួលបាន ដោយស្វ័យប្រវត្តិគ្រា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អវត្តមានពីក្នុងប្រទេសកម្ពុជា ដើម្បីទៅបំពេញ ទស្សនកិច្ច និងចូលរួម កិច្ចប្រជុំអាយប៉ា នៅប្រទេសឡាវ។

ឯកឧត្តម កឹម សុខា នៅលើទំព័រហ្វេសប៊ុក របស់ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជា ប្រធានស្ដីទីរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំ កឹម សុខា និងអ្នកតំណាងរាស្ត្រ បានចូលរួមកាន់បិណ្ឌទី៥ នៅវត្ត “ភ្នំសន្ទច” ស្ថិតនៅ ភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃ៥រោជ ខែភទ្របទ ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី ១៣ ខែកញ្ញា ឆ្នាំ២០១៤ ជាមួយពុទ្ធបរិស័ទ តាជី យាយជីប្រមាណជា ២៥០នាក់»។

ឯកឧត្តម កឹម សុខា ត្រូវបានគេមើលឃើញថា នៅចុងឆ្នាំ២០១៤នេះ យីអ៊ុនឡើង ស្រឺតៗតែម្តង បើធៀបនឹងឯកឧត្តម សម រង្ស៊ី គឺខុសគ្នា ឆ្ងាយណាស់។ ដូចជាការទទួលតំណែង អនុប្រធានរដ្ឋសភា អាចអង្គុយនៅលើ កៅអី សាឡុងស៊ីវិល័យ និងខ្ពស់ជាង សមាជិកសភា ១២០រូបផ្សេងទៀត ហើយនៅថ្មីៗនេះ ឯកឧត្តម បានជួយយិតយោង មនុស្សជំនិត របស់ឯកឧត្តម រហូតដល់ទៅ ២១នាក់ ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការផ្ទាល់ ជួយពួកគេ បានទទួលប្រាក់ខែពីរដ្ឋ ដើម្បីចិញ្ចឹមជីវិត ត្បិតខិតខំ តស៊ូជាមួយឯកឧត្តម អស់ច្រើនឆ្នាំ។  មិនត្រឹមតែតំណែង អនុប្រធាននោះទេ ពេលដែលសម្តេច ហេង សំរិន មិននៅក្នុងប្រទេសកម្ពុជា ឯកឧត្តម កឹម សុខា អាចទទួលបាន តួនាទីជា ប្រធានរដ្ឋសភាស្តីទី ដោយស្វ័យ ប្រវត្តិថែមទៀត ដូច្នេះពេលឯកឧត្តម អញ្ជើញទៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ជាមួយនឹងតួនាទីជា ប្រធានរដ្ឋសភា ស្តីទី គឺឯកឧត្តម មានកិត្តិយសថ្លៃថ្នូរ ពេញមុខពេញមាត់ ជាងការប្រើតួនាទី ជាប្រធានស្តីទី បក្សសង្រ្គោះជាតិ ហេតុនេះហើយទើបថ្ងៃទី១៣ ខែកញ្ញា នេះ គេសង្កេតឃើញ ឯកឧត្តម កឹម សុខា រំលេចពាក្យ ប្រធានស្តីទីរដ្ឋសភា នេះឡើង៕

ដកស្រង់ពី៖ ដើមអម្ពិល