Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហជីព​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​អន្តរា​គម ខណៈ​ពេល​កំណត់​៦​ខែ​រឿង EBA ជិត​ដល់​ហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សហភាពសមាជីពកម្ពុជា ដែលហៅកាត់ថា CCU បានសរសេរលិខិតមួយជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ថា រយៈពេលដែលសហភាពអឺរ៉ុបទុកពេលឲ្យកម្ពុជា៦ខែ ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដែលកន្លងមកខាង EU សម្រេចកាត់ ២០% ពីកម្ពុជានោះបានខិតជិតមកដល់ហើយ គឺមកដល់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ។

សហភាពសមាជីពកម្ពុជាដែលមានលោក រ៉ុង ឈុន ជាប្រធាននោះបានលើកឡើងថា ការដែលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីសហភាពអឺរ៉ុបជាទំហំនៃភាគរយតូច ប៉ុន្តែនាំឲ្យមានការប៉ះពាល់ទំហំធំ ដែលធ្វើឲ្យប៉ះពាល់ដល់ការងារកម្មករ អ្នកមានបន្ទប់ជួលអ្នកដឹកកម្មករ អ្នកលក់ដូរមុខរោងចក្រ និងប៉ះពាល់មុខមាត់កម្ពុជា ជាពិសេសប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគទុន ។

លោក រ៉ុង ឈុន បានបញ្ជាក់ស្នើសុំសម្តេចតេជោ ធ្វើការកែលម្អស្ថានភាពសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដូចមុនថ្ងៃបោះឆ្នោះក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ «ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប» ។

សហភាពសហជីកកម្ពុជា បានសូមរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណារក្សារ EBA កុំឲ្យបាត់បង់ ក្នុងខណៈដែលកម្ពុជាកំពុងទទួលឥទ្ធិពលរាតត្បាតនៃមេរោគកូវីដ១៩ ដើម្បីរក្សា ការងារសម្រាប់កម្មករ និងផ្តល់ទំនុកចិត្តអ្នកវិនិយោគ ។

កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២០នេះ សហភាពអឺរ៉ុបបានសម្រេចថានឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជាតែបានទុកពេល៦ខែដើម្បីឲ្យកម្ពុជាធ្វើការកែសម្រួលលក្ខខណ្ឌមួយចំនួន ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា ជុំវិញបញ្ហា EBA គឺកម្ពុជា មិនត្រូវយកឯករាជ្យជាតិ និអធិបតេយ្យភាព ទៅដោះដូរជាមួយបញ្ហាពាណិជ្ជកម្ម តាមការទាមទាររបស់បរទេសឡើយ។ កម្ពុជាបានលើកឡើងថាបញ្ហា EBA នេះ យូរ ឬឆាប់គង់តែបាត់បង់នោះទេ ដោយសារកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសជាតិ។

រដ្ឋាភិបាលថា កម្ពុជាបានត្រៀមខ្លួនជាស្រេចចំពោះការបាត់បង់នោះហើយការបាត់បង់នោះមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិឡើយ ។

សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថាការបាត់បង់ EBA ២០% មិនមែនមានន័យថាកម្ពុជាបាត់បង់ទីផ្សរនាំចេញទៅសហភាពអឺរ៉ុបឡើយ ត្រង់នេះមានន័យថាកម្ពុជានៅតែមានទីផ្សារគ្រាន់តែបង់ពន្ធសម្រាប់ការនាំចូលនៃតម្លៃដក ២០% នោះតែប៉ុណ្ណោះ ៕

 

ដកស្រង់ពី៖ កោះសន្តិភាព