Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ រៀបចំសន្និសីទសារព័ត៌មានស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។ សន្និសីទសារព័ត៌មាននេះ ក៏មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។

ជាពិសេសពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា ដែលជាវិធានការដែលក្រសួងបានដាក់ចេញ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមានលក្ខខណ្ឌ និងបានចែងកន្លងមក រួមទាំងថវិកាធានារ៉ាប់រង និងប្រាក់តម្កល់ តើប្រើប្រាស់នៅពេលណាខ្លះ និងទទួលបានវិញនៅពេលណា?

នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។

ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕

ដកស្រង់ពី៖  Fresh News