Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើមធ្នង់ នឹងនាងនួន ចំនួន១៧០០ដើម ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ដាំនៅលើដីទីទួលសុវត្ថិភាពថ្មី១៤ហិចតា ក្នុងស្រុកត្បូងឃ្មុំ

  • បោះពុម្ព

ដើមធ្នង់ នឹងនាងនួន ចំនួន១៧០០ដើម ដែលជាអំណោយរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ត្រូវបានដាំនៅលើផ្ទៃដីចំនួន១៤ហិចតា ដែលជាទីទួលសុវត្ថិភាពថ្មី ស្ថិតនៅក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២០នេះ។

ពីធីនេះដាំកូនឈើប្រណិតនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម គន់ សុភា អភិបាលរងស្ដីទីនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលស្រុក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យការមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំរក្សាដើមឈើទាំងនេះ ដើម្បីលើកកំពស់សោភ័ណភាពបៃតង បង្កើតជាគម្របបរិស្ថានបៃតង។

ឯកឧត្តម មានប្រសាសន៍ឱ្យដឹងថា៖ បច្ចប្បន្នរដ្ឋបាលខេត្តត្បូងឃ្មុំ បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តម ស៊ាក ឡេង បានបញ្ជាក់ថា៖ នៅថ្ងៃនេះ ដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរ និងពលរដ្ឋ នាំយកកូនឈើធ្នង់ និងនាងនួង ចំនួន១៧០០ដើម រួមគ្នាដីនៅលើដីទីទួលសុវត្តិភាពដែលទើបតែកសាងថ្មី ក្នុងគោលបំណងជាម្លប់សម្រាប់ប្រជាពលរដ្ឋមកស្នាក់នៅទីទួលសុវត្តិភាពនេះ ទាំងនេះបង្ហាញពីការចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋផងដែរ៕