Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ជា សុមេធី បង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលរបស់រដ្ឋបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលរបស់ រដ្ឋបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រៃវែង»។ ពិធីនេះធ្វើនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

*វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨,៦%ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើវិស័យកសិកម្ម (ឆ្នាំ២០១៩ និងឆ្នាំ២០២០)។

ស្រូវវស្សា អនុវត្តសរុប ២៧០,៥៤៤ហិកតា ស្មើនឹង ១០៨.២២% នៃផែនការ ២៥០,០០០ហិកតា ទិន្នផលជាមធ្យម ៣.២៥តោន ក្នុងមួយហិកតា, ស្រូវប្រាំង អនុវត្តសរុប ៨៦,៦២៦ហិកតា ស្មើនឹង១១៥.៥០% នៃផែនការ ៧៥,០០០ហិកតា ទិន្នផលគិតជាមធ្យម ៤.៨០តោន ក្នុងមួយហិកតា។

តុល្យភាពស្បៀងប្រចាំឆ្នាំ ក្រោយពីកាត់ចេញសម្រាប់ទុកបរិភោគ ទុកពូជ ចិញ្ចឹមសត្វ នៅសល់លើសពីតម្រូវការ គិតជាអង្ករ មានចំនួន ៥៦០.៧៤៧តោន ស្មើនឹងស្រូវចំនួន ៨៧៦,១៦៧តោន សម្រាប់លក់ទៅទីផ្សារក្នុង និងក្រៅប្រទេស ដែលមានតម្លៃជាមធ្យម ក្នុង១គីឡូក្រាម ៩២០រៀល។

*វិស័យធនធានទឹក និងធារាសាស្ត្រ៖ ខេត្តមានប្រព័ន្ធធារាសាស្ត្រ សរុប១៨៦កន្លែង (ខ្នាតធំ០៤កន្លែង ខ្នាតមធ្យម១១៤កន្លែង និងខ្នាតតូច៦៨កន្លែង) និងស្ថានីយ៍បូមទឹក ចំនួន១២កន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប ១៧៣,៦៦៦ហិកតា (ស្រូវវស្សា ១២៤,៥៦៥ហិកតា និងស្រូវប្រាំង៤៩,១០១ហិកតា) ស្មើនឹង៥៣.៥០% នៃផ្ទៃដីបង្កបង្កើនផលសរុប។

ខេត្តបានស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យម បានចំនួន០៧កន្លែង និងបានកំពុងដំណើរការសាងសង់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលជាគម្រោងខ្នាតធំ ០២ខ្សែ។

*វិស័យសាធារណៈការនិងដឹកជញ្ជូន និងអភិវឌ្ឍន៍ជនបទ៖ ខេត្តមានផ្លូវជាតិចំនួន ៥ខ្សែ ប្រវែង១៩៧.៥៥គីឡូម៉ែត្រ ផ្លូវខេត្តចំនួន៣០ខ្សែ ប្រវែង៥៧៣.៩២៥គីឡួម៉ែត្រ និងផ្លូវជនបទសរុបចំនួន ១,០៩៧ខ្សែ មានប្រវែង ៣,៥៧០គីឡូម៉ែត្រ។

បច្ចុប្បន្នស្ថានភាពផ្លូវគមនាគមន៍ពីទីរួមខេត្ត ទៅបណ្តាក្រុង/ស្រុក ជាផ្លូវក្រាលកៅស៊ូ និងផ្លូវពីក្រុង/ស្រុក ទៅបណ្តាឃុំ/សង្កាត់ ជាទូទៅជាផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម និងផ្លូវក្រាលខ្សាច់ភ្នំ។

ចំពោះការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គិតត្រឹមដំណាច់ឆ្នាំ២០១៩ អណ្តូងដែលបានសាងសង់មានចំនួន ១៩៥,៩៣០អណ្តូង ស្មើនឹង៨៧% និងបានសាងសង់បង្គន់អនាម័យចំនួន ២១២,១៨៩បង្គន់ ស្មើនឹង ៩៣.០២% ដែលជាការសម្រេចគោលដៅខ្ពស់ ក្នុងការអនុវត្តកម្មវិធីជាតិODF(Open Defecation Free)។

*វិស័យរ៉ែ ថាមពល និងឧស្សាហកម្ម សិប្បកម្ម៖ បច្ចុប្បន្ន ខេត្តមានថាមពលអគ្គិសនីប្រើប្រាស់ ២៤ម៉ោង លើ២៤ម៉ោង គ្របដណ្ដប់គ្រប់ក្រុង/ស្រុក និងប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ចំនួន ១៨១,២០១ខ្នងផ្ទះ ស្មើនឹង ៧៥%នៃខ្នងផ្ទះសរុប។

ចំពោះវិស័យទឹកស្អាតទូទាំងខេត្ត មានបណ្តាញទឹកស្អាត គ្របដណ្តប់តំបន់ទីប្រជុំជនទាំង១៣ក្រុង/ស្រុក ស្មើនឹង៥៤ឃុំ/សង្កាត់ (៤៣៤ភូមិ) ដែលមានប្រជាពលរដ្ឋប្រើប្រាស់សរុប ២៨,៧៦៦គ្រួសារ និងមានបណ្តាញទឹកសរុប ៧១១គីឡូម៉ែត្រ។

*វិស័យពាណិជ្ជកម្ម៖ ក្នុងឆ្នាំ២០១៩ ខេត្តបានធ្វើការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម រួមមាន៖ ក្រុមហ៊ុនមានចំនួន ១១៦ក្រុមហ៊ុន សាខាក្រុមហ៊ុនចំនួន ១៥៥សាខា សហគ្រាសឯកបុគ្គល ចំនួន២៣សហគ្រាស ដែលប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាធនាគារ ដឹកជញ្ជូនក្នុង និងក្រៅប្រទេស សំណង់ រោងចក្រកាត់ដេរ

ផ្គត់ផ្គង់ទឹកស្អាតអ៉ីនធឺណេត និងសេវាទូរស័ព្ទ នាំចេញនាំចូលផលិតផលកសិកម្ម និងគ្រឿងឧបភោគបរិភោគ នាំចូលនិងផ្គត់ផ្គង់ សម្ភារកសិកម្ម សហគ្រាសផលិតទឹកសុទ្ធ ឡឥដ្ឋ ផ្គត់ផ្គង់ផលិតផលកែច្នៃពីឈើ ប្លាស្ទិក ញ៉ូម ដែក និងផលិតកែច្នៃផលិតផលកសិកម្ម។

លើវិស័យនេះ ខេត្តបានជំរុញលើកកម្ពស់ទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស ជាពិសេសជាមួយខេត្តជាប់ព្រំដែន ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអង្គភាពប្រតិបត្តិការ និងពាណិជ្ជករទៅវិញទៅមក។

ក្រៅពីនេះ ខេត្តបានយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យទំនិញ និងចំណីអាហារ ដែលកំពុងចរាចរលើទីផ្សារ ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់។

*វិស័យទេសចរណ៍៖ ខេត្តព្រៃវែង មានរមណីយដ្ឋានប្រវត្តិសាស្រ្ត ចំនួន១កន្លែង គឺរមណីយដ្ឋានប្រវត្តិសាស្រ្តនគរភ្នំ ស្ថិតក្នុងស្រុកបាភ្នំ, រមណីយដ្ឋានធម្មជាតិ ចំនួន៣កន្លែង គឺរមណីយដ្ឋានទួលព័ន្ធតាឡីបឹងស្នេហ៍

«សត្វស្លាប» (ស្រុកបាភ្នំ) រមណីយដ្ឋានស្ទឹងចារ (ស្រុកកំចាយមារ) និងរមណីយដ្ឋានដីដុះ (ស្រុកពាមជរ)។

រមណីយដ្ឋានវប្បធម៌ចំនួន ៣កន្លែង គឺរមណីយដ្ឋានទួលបារាយអណ្តែត, រមណីយដ្ឋានទួលអស់លោកប្រធាតុ (ក្រុងព្រៃវែង) និងរមណីយដ្ឋានប្រាសាទព្រៃដើមស្រុក (ស្រុកស៊ីធរកណ្តាល)។

ក្នុងឆ្នាំ២០១៩ ស្ថិតិភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន ៥២៧,៩១៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៥២៤,២៣៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣,៦៨២នាក់ (ក្នុងនោះមានជនជាតិវៀតណាម ថៃ សិង្ហបុរី ចិន ជប៉ុន បារាំង)។

សម្រាប់ការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតឆ្នាំ២០១៩-២០២០ ខេត្តបានទទួលជ័យលាភី ផ្ការំដួល២ទង។

*ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ខេត្តបានជំរុញយកចិត្តទុកដាក់ សកម្មភាពចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយគិតរហូតមកដល់ឆមាសទី១ ឆ្នាំ២០២០ បានចេញប័ណ្ណរួចចំនួន ៦៥៣,៨១៨ប័ណ្ណ មានគ្រួសារចំនួន ១៣០,៧៦៤គ្រួសារ ស្មើនឹង៧៣%នៃគ្រួសារសរុប ដែលអនុវត្តរួចលើក្រុង/ស្រុក ចំនួន១២ និងឃុំ/សង្កាត់ចំនួន៨៤ ស្មើនឹង៦៦៧ភូមិ។

ក្រៅពីនេះ បានយកចិត្តទុកដាក់លើការដោះស្រាយទំនាស់ដីធ្លី ការងារគ្រប់គ្រងសំណង់នានា សំដៅលើកកម្ពស់ការអនុវត្តច្បាប់ គោលការណ៍នគរូបនីយកម្ម ការលើកកម្ពស់សោភណ្ឌភាព និងរបៀបរៀបរយខេត្តឲ្យបានល្អប្រសើរ។

*វិស័យអប់រំ យុវជន និងកីឡា៖ ទូទាំងខេត្តមាន សាលាមត្តេយ្យចំនួន ៦៣៧កន្លែង (ក្នុងនោះមត្តេយ្យរដ្ឋ ៣៨៦កន្លែង មត្តេយ្យសិក្សាសហគមន៍ ២៣៦កន្លែង មត្តេយ្យសិក្សាឯកជន ៤កន្លែង មត្តេយ្យអង្គការ ១១កន្លែង), សាលាបឋមសិក្សា ៥៤៧កន្លែង អនុវិទ្យាល័យ ៩២កន្លែង វិទ្យាល័យ ៣២កន្លែង វិទ្យាស្ថាន ២កន្លែង សាកលវិទ្យាល័យ ៣កន្លែង។

សាលាបណ្តុះបណ្តាលចំនួន ២កន្លែង គឺមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ១កន្លែង និងសាលាគរុកោសល្យនិងវិក្រឹតការខេត្ត ១កន្លែង។

*វិស័យសុខាភិបាល៖ ខេត្តមាន មន្ទីរពេទ្យបង្អែកខេត្ត ចំនួន១កន្លែង មន្ទីរពេទ្យបង្អែកស្រុកចំនួន១១កន្លែង មណ្ឌលសុខភាព១១៣កន្លែង និងប៉ុស្តិ៍សុខភាព ៥កន្លែង។

លើវិស័យនេះ ក្រោមការគាំទ្ររបស់ក្រសួងសុខាភិបាល លើបច្ចេកទេស ធនធាន និងសម្ភារបរិក្ខាចាំបាច់នានា បានធ្វើឲ្យវិស័យសុខាភិបាលខេត្ត មានលទ្ធភាពពិនិត្យវិភាគរោគសញ្ញា ទទួលការសម្រាកព្យាបាលជំងឺ និងផ្តល់សេវាសុខភាពបន្តពូជមាតា-ទារក និងកុមារ សេវាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គ្រប់ប្រភេទ និងការផ្តល់ថ្នាំបង្ការផ្សេងៗ កាន់តែមានភាពឆ្លើយតប។

ក្នុងបរិបទអនុវត្តការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ខេត្តបានចាត់តាំងឲ្យមានមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត និងនៅតាមបណ្តាក្រុង/ស្រុក ទូទាំងខេត្ត ដើម្បីគ្រប់គ្រងលើផ្នែកសុខភាព និងការដាក់ឲ្យនៅដាច់ ដោយឡែក ចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេស។

គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើតេស្តចំនួន ១,០១៥នាក់ ស្រី៣៨៤នាក់ ក្នុងនោះលទ្ធផលអវិជ្ជមាន១០០%។

*វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ស្ថិតិសហគ្រាស គ្រឹះស្ថាន ក្នុងឆ្នាំ២០១៩ មានចំនួន២០៦សហគ្រាស គ្រឹះស្ថាន មានកម្មករនិយោជិតសរុប ចំនួន៨,០២០នាក់ ស្រី៤,៥៤៥នាក់ ក្នុងនោះ វិស័យកាត់ដេរចំនួន ១២សហគ្រាស គ្រឹះស្ថាន មានកម្មករ-និយោជិត សរុប៣,៣១១នាក់ ស្រី២,៩០០នាក់ និងវិស័យក្រៅពីកាត់ដេរចំនួន ១៩៤សហគ្រាស មានកម្មករ-និយោជិតសរុប៤,៧០៩នាក់ ស្រី១,៦៤៥នាក់។

*ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល៖ ក្រៅអំពីការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តនានា ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ អនុវត្តតាមវិធានគតិយុត្តនានាជាធរមាន និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព គុណធម៌ និងភាពឆ្លើយតប។ មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ទើរគ្រប់គ្រួសារសុទ្ធតែមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងអត្រានុកូលដ្ឋាន។ ក្នុងគោលដៅ លើកកម្ពស់សេវាកាន់តែប្រសើរថែមទៀត រដ្ឋបាលខេត្តបានពង្រីកការផ្តល់សេវាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្តនិងថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ ជូនប្រជាពលរដ្ឋ។

*ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៖ ជារួមលើការងារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ត្រូវបាន រក្សាការពារបានយ៉ាងល្អប្រសើរ។

ជាមួយនោះការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ត្រូវបានពង្រីកនៅគ្រប់មូលដ្ឋាន សំដៅបង្កលក្ខណៈល្អ និងភាពសុខដុមរមនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ខេត្តក៏បានយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់បណ្តាបទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន ក្នុងមូលដ្ឋាន ដោយធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ។

ដោយឡែកក្នុងឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៩៣លើក (កើនឡើងចំនួន ៤៥លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨), ជាលទ្ធផលបង្ក្រាបបាន៧៩លើក ខណៈបទល្មើសគ្រឿងញៀន បង្ក្រាបបានចំនួន ៨០លើក។

ដោយអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាលទ្ធផលក្នុងចំណោម ឃុំ-សង្កាត់ទាំង១១៦ ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន៩៣ឃុំ-សង្កាត់ លេខ២ ចំនួន១៧ឃុំ-សង្កាត់ និងលេខ៣ ចំនួន៦ឃុំ។

ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ត្រូវបានលើកកម្ពស់ និងផ្សព្វផ្សាយជាប្រចាំ៕

 

 ដកស្រង់ពី៖ Fresh News