បណ្តាញសង្គម

វិធានការ​បន្ទាន់​ដ៏​មាន​ប្រសិទ្ធភាព​កម្ពុជា​ទប់ស្កាត់​ការ​ឆ្លង​ដាល​ជំងឺ​កូ​វី​ដ​-១៩ គឺ​កើត​ពី​ពលរដ្ឋ​ម្នាក់​ៗ

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វិធានការបន្ទាន់នៃការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ គឺមានតែប្រជាពលរដ្ឋម្នាក់ៗខ្លួនឯង ។

0សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ ជាដំបូង គឺពលរដ្ឋខ្មែរមានការយល់ដឹងពីជំងឺឆ្លងកូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា ដែលគិតរហូតមកដល់ពេលនេះ គឺមិនទាន់មានប្រភពដែលបង្ហាញថា ជំងឺកូវីដ១៩ មានថ្នាំព្យាបាលនៅឡើយទេ ។ 

មកទល់សព្វថ្ងៃ គឺយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីករាលដាលតែប៉ុណ្ណោះ ។

បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដ៏សាហាវបំផុតនេះ ។

ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អាចចាត់ទុកថាជាប្រទេសដែលទទួលបានជោគជ័យក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ដែលសម្តេចប្រមុខដឹកនាំបានដាក់ចេញនូវវិធានការបន្ទាន់ជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩ ។

ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុវត្ថិភាពសុខភាពអោយបានល្អចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារនៅគ្រប់ទីកន្លែងទូទាំងប្រទេស ៕

ដកស្រង់ពី៖ កោះសន្តិភាព