បណ្តាញសង្គម

ក្រសួងអប់រំ ប្រកាសផ្តល់និន្ទេស A ដល់ E ចំពោះការប្រឡង បាក់ឌុបលើកទី២ ដូចបាក់ឌុបលើកទី១

ភ្នំពេញ៖ បន្ទាប់ពី មានការ ពិចារណា ក្នុងការផ្តល់ និន្ទេស ដល់បេក្ខជន ប្រឡងបាក់ឌុប លើកទី២ ដោយរបៀបណានោះ ក្រសួងអប់រំ បានប្រកាសថា ក្រសួង នឹងផ្តល់ និន្ទេស A ដល់ E ចំពោះ ការប្រលងលើក ទី២ ដែល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៣ ខែតុលា ខាងមុខនេះ ដូចការប្រលង បាក់ឌុប លើកទី១ដែរ ។

ខណៈដែល សិស្សជាប់ មួយចំនួន យល់ឃើញថា ការប្រឡង លើកទី២ មិនគួរកំណត់ និទ្ទេសនោះទេ ព្រោះពួកគេ ធ្លាប់ប្រឡងធ្លាក់ ម្តងរួចមកហើយ ដើម្បីផ្តល់យុត្តិធម៌ ដល់សិស្ស ប្រឡងជាប់ លើកទី១ តែយ៉ាងណា ក្រសួងអប់រំ នៅតែផ្តល់ និន្ទេសធម្មតា ពី A ដល់ E ដើម្បី បញ្ជាក់ពីកម្រិត ពិន្ទុនៃការប្រឡង ។

យោងតាម សេចក្តីណែនាំ របស់ក្រសួងអប់រំ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញ វិជ្ជាលើកទី២ បានឲ្យដឹងថា លទ្ធផលការ មាននិទ្ទេស មាន៥កម្រិត គឺនិន្ទេស A, B, C, D ។

ការកំណត់និទ្ទេស មានដូចជា A ល្អប្រសើរ ពិន្ទុសរុបគុណនឹង ០.៩ និទ្ទេស B ល្អណាស់ ពិន្ទុសរុបគុណនឹង 0,8 និទ្ទេស C ពិន្ទុសរុបគុណ នឹង ០,7 និទ្ទេស និទ្ទេស C ល្អបង្គួរ ពិន្ទុសរុបគុណ នឹង 0,7 និង និទ្ទេស E ពិន្ទុសរុបគុណ នឹង 0,6 ។ក្នុងនោះ ក្រសួងអប់រំ បានបញ្ជាក់ បន្ថែមថា ក្នុងករណីចាំបាច់ អាចធ្វើសម្រង់ ឲ្យជាប់បន្ថែម ក្រោយពីមានការ យល់ព្រម ពីរដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និង កីឡាតាមភាព ជាក់ស្តែង ។

សូមបញ្ជាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបញ្ជាក់ ក្នុងឱកាស អញ្ជើញ ជាអធិបតី ផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការ សកម្មភាពជាតិ ស្តីពីការ ការគាំពារ និងអភិវឌ្ឍន៍ កុមារតូច នៅវិទ្យាស្ថានជាតិ អប់រំ កាលពីថ្ងៃទី០១ ខែកញ្ញា ថា ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ លើកទី២ សម្រាប់សិស្សធ្លាក់ ដែលធ្វើឡើង នៅ ថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ នៅតែ តឹងរ៉ឹង ដដែល គ្មានការបន្ធូរ បន្ថយ ដើម្បីជាប់នោះទេ ទាំងគ្រូ និងក្រសួង ត្រូវតែរក្សា នូវការរឹតបន្តឹង ដើម្បីចម្រាញ់ យកធនធានពិត ។

ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ លើកទី១ មានបេក្ខជន ប្រឡងជាប់ ត្រឹមតែ ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ ក្នុងចំណោម បេក្ខជនប្រឡង សរុប ៨៩.៩៣៧នាក់ ។ បេក្ខជនជាប់និទ្ទេស (A) ទូទាំងប្រទេស មានចំនួន ១១នាក់, ( B ) ២៨០នាក់ ។ ការប្រលងបាក់ឌុប លើកទី១ មានអ្នកសង្កេតការណ៍ ចូលរូម ២.០០០នាក់ ខណៈអង្គភាព ប្រឆាំងអំពើ ពុករលួយ បានប្រកាស ឲ្យអង្គការ សង្គមស៊ីវិល និង វិស័យឯកជនបន្ត ចុះឈ្មោះស្ម័គ្រចិត្ត ជាអ្នកសង្កេតការណ៍ ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡង ប្រព្រឹត្តទៅ ដោយរលូន តឹងរ៉ឹង ស្របតាម កំណែទម្រង់ របស់រាជរដ្ឋាភិបាល៕

(ក្នុងករណីចាំបាច់ អាចធ្វើសម្រង់ ឲ្យជាប់បន្ថែម)

ដកស្រង់ពី៖ ដើមអម្ពិល