Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជា​ច្រើន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងន័យពង្រីកទីផ្សារផលិតផលកម្ពុជាឲ្យកាន់តែទូលាយក៏ដូចជា ឱកាសបង្កើនការវិនិយោគពីក្រៅប្រទេសកាន់តែច្រើន កម្ពុជាបាននឹងកំពុងជម្រុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement—FTA) ជាមួយបណ្តាប្រទេសជាច្រើន រួមទាំងមហាមិត្តដែកថែបចិន កូរ៉េខាងត្បូង និងសហព័ន្ធរុស្ស៊ីជាដើម ។

ជាក់ស្តែង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី៩កក្កដានេះ ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងក្លាយជាផ្នែកសំខាន់ក្នុងការជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប (GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ ។

ទំហំពាណិជ្ជកម្មកម្ពុជា និងកូរ៉េក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២ លានដុល្លារ មានការកើនឡើង ២៥៤% ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លារ ។

ដំណើរចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនាពេលនេះកើតឡើងស្របពេលដែលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាចិននឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ។

ហើយកម្ពុជាគ្រោងចរចាបង្កើតកិច្ចព្រៀមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត មាន ឥណ្ឌា អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និង អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន សហព័ន្ធរុស្ស៊ី ដែលប្រទេសទាំងអស់នេះ ស្ថិតនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។

លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន នៅទីក្រុងប៉េកាំងប្រទេសចិននៅពាក់កណ្តាសីហាខាងមុខនេះ ។

កិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាយន្តការក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសមួយជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវា ដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា ។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា កម្ពុជាកំពុងប្រែក្លាយឱកាសវិបត្តិកូវីដ១៩ ទៅជាឱកាស ដើម្បីពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ខ្លួនដូចជា ការបង្កើតឲ្យមានពាណិជ្ជកម្មសេរីជាមួយបណ្តាលប្រទេសនានាសំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News