Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលរាជធានីភ្នំពេញ៖ តែងតាំង ស្នងការរង ២នាក់ និងផ្ទេរភារកិច្ច អធិការនគរបាល ខណ្ឌចំនួន ៣នាក់

  • បោះពុម្ព

ភ្នំពេញ៖ មន្ត្រីនគរបាល ២រូប ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសតែងតាំង ជាស្នងការរង នគរបាល រាជធានីភ្នំពេញ រួមមាន លោក អ៊ុច សុខុន អតីតអធិការនគរបាល ខណ្ឌដូនពេញ និងលោក គៀង ចាន់គារ កូនប្រុសលោក គៀង សាវុធ ព្រមទាំងប្រកាស ផ្ទេរភារកិច្ចអធិការ នគរបាលខណ្ឌ ចំនួន៣ រួមមានខណ្ឌ៧មករា ខណ្ឌច្បារអំពៅ និងខណ្ឌដូនពេញ ។

នៅក្នុងពិធីប្រកាសតែងតាំង និងប្រកាសផ្ទេរភារកិច្ច មន្ត្រីនគរបាល ខាងលើនេះ បានធ្វើឡើង ក្រោមវត្តមាន ស្នងការនគរបាល រាជធានី ភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងលោក ឃួង ស្រេង អភិបាលរងរាជធានី ភ្នំពេញ និងស្នងការរង មន្ត្រី នគរបាលជាថ្នាក់ដឹកនាំ មួយចំនួនទៀត ។

នៅក្នុងពិធីនេះ ក៏មានការតម្លើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល ថ្នាក់វរសេនីយ៍ឯក ចំនួន១២នាក់ ក្នុងនោះក៏មានលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សែនសុខ ថ្នាក់វរសេនីយ៍ទោ ម្នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន ៤នាក់ ថ្នាក់អនុសេនីយ៍ឯក ១៦៣នាក់ និងថ្នាក់អនុសេនីយ៍ទោ ម្នាក់ផងដែរ ។

ក្រោយពីការឡើងប្តេជ្ញាចិត្ត របស់ស្នងការរង ដែលត្រូវតែងតាំងរួចមក លោកឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានលើក ឡើង ពីសភាពការណ៍ទូទៅ នៅរាជធានីភ្នំពេញ បូករួមទាំង លទ្ធផលការងារ ដែលនគរបាលទាំងអស់ សម្រេចបាន លើ សមរភូមិ រក្សារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ: ជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ ចំពោះលទ្ឋផលការងារ ដែលសម្រេចបាន ខាងលើនេះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បាន ជំរុញឲ្យមន្ត្រី នគរបាលទាំងអស់ ជាពិសេសមន្ត្រី នគរបាលដែលទើប ទទួលការតែងតាំង ពីថ្នាក់លើ ត្រូវខិតខំ ប្រឹងប្រែង បំពេញការងារ ឲ្យមានប្រសិទ្ឋភាពខ្ពស់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ មូលដ្ឋាន ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានព្រមានដាក់វិន័យ និងចាត់វិធានការ តាមផ្លូវ ច្បាប់ ចំពោះមន្ត្រីនគរបាល ទាំងឡាយណា ដែលប្រើតួនាទី ទៅប្រព្រឹត្ត ខុស ដែលនាំឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះមន្ត្រី នគរបាលជាតិ ។

សូមបញ្ជាក់ថា យោងតាម ការសម្រេចពីក្រសួងមហា ផ្ទៃ អធិការនគរបាលខណ្ឌ ច្បារអំពៅ លោក នេត ស៊ីថុន ត្រូវបាន ផ្ទេរភារកិច្ច ទៅជាអធិការនគរបាល ខណ្ឌ៧មករា ជំនួសលោក ហួត ចាន់យ៉ារ៉ាន់ ដែលត្រូវផ្ទេរភារកិច្ច ជាអធិការនគរបាល ខណ្ឌ ដូនពេញ ជំនួសលោក អ៊ុច សុខុន ដែលត្រូវបានតែងតាំង ជាស្នងការរង និងជាប្រធាន ការិយាល័យសណ្តាប់ធ្នាប់ ។ ដោយឡែក លោក អេម សារ៉ាវុធ ពីអធិការរងខណ្ឌ មានជ័យ ត្រូវបានតែងជា អធិការនគរបាល ខណ្ឌច្បារអំពៅ ៕

ដកស្រង់ពី៖ ដើមអម្ពិល