Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ ភាគច្រើន បានមកទស្សនា តំបន់ សៀមរាប-អង្គរ

  • បោះពុម្ព

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីទីជិតទីឆ្ងាយ ស្ទើរគ្រប់ទិសទី បានមកទស្សនា តំបន់រមណីដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ ក្នុងរយៈពេល ៣ថ្ងៃ នៃឱកាស បុណ្យភ្ជុំបិណ្ឌ នាឆ្នាំនេះ គឺមានប្រមាណជិត ១២ម៉ឺននាក់ ក្នុងនោះ គឺមានភ្ញៀវជាតិ ប្រមាណជាង ១០ម៉ឺននាក់នោះ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានមានប្រសាសន៍ ឲ្យដឹងថា នៅក្នុងឱកាស់បុណ្យ ភ្ជុំបិណ្ឌឆ្នាំនេះ ក្នុងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២២ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០១៤នេះ គឺមានភ្ញៀវជាតិ និងភ្ញៀវអន្តរ ជាតិ សរុបមានចំនួន ១១៨.០៧២នាក់ គឺកើនឡើង ១១,៤៤% បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា នៃថ្ងៃភ្ជុំ បិណ្ឌកាលឆ្នាំ២០១៣ កន្លងទៅ ដែលបានមកទស្សនា តំបន់រមណីដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ ។

លោក បានបញ្ជាក់ឲ្យដឹងថា ក្នុងនោះ គឺមានភ្ញៀវទេសចរជាតិ មានចំនួន ១០១.៨០០នាក់ គឺមានការកើនឡើង ១១,៨៩% បើប្រៀបធៀប ទៅនឹងរយៈពេល ដូចគ្នា ក្នុងថ្ងៃភ្ជុំបិណ្ឌ កាលឆ្នាំ២០១៣ កន្លងទៅ ។ ហើយសម្រាប់ ភ្ញៀវទេសចរអន្តរជាតិ សរុប ១៦.២៧២នាក់ គឺមានការកើនឡើង ៨,៧៣% បើប្រៀបធៀប ទៅនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំកន្លងទៅ។

លោក បានបញ្ជាក់ផងដែរ ថា ភ្ញៀវដែលមកទស្សនា តំបន់រមណីដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ និង ជាសម្បត្តិ បេតិកភណ្ឌពិភពលោក នោះគឺមាន ដូចជានៅតំបន់ប្រាសាទ អង្គរវត្ត (អង្គរតូច), ប្រាសាទបាយ័ន (អង្គរធំ), ប្រសាទតាព្រហ្ម, ប្រាសាទបន្ទាយស្រី, ប្រាសាទបឹងមាលា ជាដើម ។ ក្រៅពីនោះភ្ញៀវ បានអញ្ជើញ ទៅទស្សនា កំសាន្ដនៅតំបន់ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ដ្រ និងធម្មជាតិ សំខាន់ៗមូយចំនួនទៀត ដូចជា នៅ តំបន់ភ្នំគូលែន, តំបន់ក្បាលស្ពាន, តំបន់ទន្លេសាទ, រមណិយដ្ឋាន បារាយណ៍ទឹកថ្លា ជាដើម ។

រួមនិងទីតាំងមួយចំនួនទៀត ក្នុងខេត្តសៀមរាប ដូចជា នៅតំបន់អង្គរ-ឃ្យុងយូរ និងផាប់ស្ទ្រីត ផ្សារចាស់ ផ្សាររាត្រី ផងដែរ ។

ចំណែក ខាងមន្ត្រីអាជ្ញាធរខេត្ត បានមានប្រសាសន៍ ឲ្យដឹងថា នៅរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ គឺមានភ្ញៀវទេសចរជាតិ មកពីបណ្ដាខេត្តផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តផ្ទាល់ បានធ្វើដំណើរ និងស្នាក់នៅ ទស្សនា នៅតំបន់ រមណីយដ្ឋាន ធម្មជាតិនានា ក្នុងខេត្ត និងតំបន់វប្បធម៌ ប្រវត្តិសាស្ដ្រ និងតាមប្រាង្គប្រាសាទ នានា មានចំនួនច្រើន ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ ។

លោក បានបញ្ជាក់ថា ជារួមសម្រាប់សន្ដិសុខ សណ្ដាប់ធ្នាប់ រយៈពេល នៃបុណ្យភ្ជុំបិណ្ឌនេះ នៅខេត្តសៀមរាប ទាំងមូល មានសភាពល្អប្រសើរ ព្រោះមានការយកចិត្ត ទុកដាក់ពីគ្រប់អាជ្ញាធរ មានសមត្ថកិច្ច និងកងកម្លាំង ប្រដាប់អាវុធ ដោយបានរៀបចំ និងអនុវត្តការការពារ ធានាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ សាធារណៈ ប្រកបដោយសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ យ៉ាងល្អប្រសើរ ។ ខណៈដែល បញ្ហាចរាចរណ៍ផ្លូវគោក ហាក់ មានសភាពកកស្ទះផ្លូវខ្លះៗ និងមានគ្រោះថ្នាក់ មួយចំនួននោះ ៕