Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំ២០១៤នេះ ឲ្យខានតែបាន

  • បោះពុម្ព

ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា ផ្អាកប្រារព្ធ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អស់រយៈពេល ៣ឆ្នាំ ជាប់ៗគ្នាមក នៅក្នុងថ្ងៃនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាថា ត្រូវតែប្រារព្ធពិធីនេះ ឲ្យខានតែបាន។

នៅក្នុងឱកាស ចែកសញ្ញាបត្រដល់និសិ្សត នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា នៅមជ្ឈ មណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា “ឆ្នាំនេះ ទឹកអាចនឹងមិនខ្ពស់ទេ ទឹកក្នុងឆ្នាំ២០១៣ គឺខ្ពស់ណាស់ ២០១១ក៏ខ្ពស់ មិនអាចអុំបានទេ គ្រោះថ្នាក់ណាស់ ២០១២ ក៏មិនអាចអុំបានទៀត ដោយសារព្រះ បរមសព នៅក្នុងព្រះបរមរាជវាំង យើងក៏មិនអាចអុំបាន ២០១៣ ទឹកនៅក្នុងទន្លេមេគង្គ ទឹកនៅចតុមុខ នៅខ្ពស់ខ្លាំងណាស់ ប៉ុន្តែ យោងតាមស្ថានភាពនេះ ហើយជំនន់ ក៏មិនវាយប្រហារ នៅក្នុងឆ្នាំនេះ យើងនឹងប្រារព្ធឲ្យខាង តែបាននូវ កម្មវិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ”។

សូមបញ្ជាក់ថា ដោយកម្ពុជាទទួលនូវ គ្រោះទឹកជំនន់ខ្លាំង ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៣ និង មានព្រឹត្តិការណ៍ ដ៏មហាសោកសៅ មួយទៀត គឺការសោយទិវង្គត្ត របស់សម្តេចឪ ព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ២០១២នោះ កម្ពុជាបានផ្អាកប្រារព្ធធ្វើ ពីធិបុណ្យជាតិ ជាប្រពៃណីដ៏ យូរលង់មួយ នេះ អស់រយៈពេល៣ឆ្នាំ ជាប់ៗគ្នាមកហើយ ៕