បណ្តាញសង្គម

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ប្រាប់​ឲ្យ​ម្ចាស់​យានដ្ឋាន​ត្រូវ​បញ្ឈប់​កែ​ច្នៃ​រថយន្ត​ជា​បន្ទាន់​!

រាជធានីភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យម្ចាស់យានដ្ឋានគ្រប់ប្រភេទត្រូវបញ្ឈប់កែច្នៃរថយន្តខុសបច្ចេកទេសជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឲ្យមកនៅកម្រិតទាប ។

បច្ចុប្បន្ននេះ ផ្លូវមួយចំនួន ត្រូវបានរងការខូចខាត ដោយសារតែររថយន្តមួយចំនួនដឹកលើសចំណុះ ។

ដូច្នេះ សូមឲ្យក្រុមហ៊ុនដឹកទំនិញទាំងអស់ មេត្តាកុំកែឆ្នៃរថយន្ត និងដឹកលើសទម្ងន់ដែលធ្វើអោយផ្លូវ ថ្នល់រងការខូចខាត និងនឹងងាយនឹងង្ករគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើផ្សេងទៀត ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ចំពោះបញ្ហាចរាចរណ៍នេះ ទាមឲ្យមានការចូលរួមទាំងអស់គ្នា មានទាំងវិស័យឯកជន ប្រជាពលរដ្ឋ ទើបសង្គមកម្ពុជាយើង អាចឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បាន ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាភាគច្រើនបង្កឡើង ដោយកក្តាអ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរហួសល្បឿនកំណត់ មិនគោរច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសនោះ កក្តាយានយន្តដែលមានលក្ខណៈចាស់ៗ មិនបានត្រួតពិនិត្យត្រឹមត្រូវ ហើយយកទៅធ្វើការកែច្នៃខុសពីបច្ចេកទេស និងដឹកលើសទំងន់ជាដើម ៕

ដកស្រង់ពី៖ កោះសន្តិភាព