Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម សុខ អាន ទទួលមុខដំណែង ជាអនុប្រធាន គណៈ កម្មាធិការអចិន្ត្រៃយ៍ គណបក្សនយោបាយ នៅអាស៊ី

  • បោះពុម្ព

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ត្រូវបានគាំទ្រ ឲ្យធ្វើជាអនុប្រធាន គណៈកម្មាធិការអចិន្រ្ដៃយ៍ គណបក្សនយោបាយ នៅអាស៊ី (ICAPP) ខណៈឯកឧត្តម អញ្ជើញចូលរួម ក្នុងមហាសន្និបាត (ICAPP) លើទី៨ នៅរដ្ឋធានី កូទ្បុំបូ នៃប្រទេស ស្រីលង្កា។

ក្នុងឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សុខអាន ដឹកនាំគណៈប្រតិភូ គណបក្សប្រជាជនកម្ពុជា ទៅអញ្ជើញចូលរួមក្នុង មហាសន្និបាត កាលពីថ្ងៃ ទី ១៨ ដល់ថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០១៤ កន្លង ទៅថ្មីៗនេះ ដែលមានប្រតិភូជាង ៣០នាក់ តំណាងឲ្យ គណបក្សនយោបាយ ចំនួន៦៧ មកពី២៩ប្រទេស បានចូលរួមផងដែរ។ នេះបើតាមការផ្សាយ របស់គណៈរដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃ ព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០១៤។

នៅក្នុងមហាសន្និបាត ICAPP លើកទី៨ នៅទីក្រុង កូឡុំបូ ប្រទេសស្រីលង្កា ដែលរៀបចំរួមគ្នាដោយ គណបក្សសេរីភាព ស្រីលង្កា ដែលជាគណបក្ស កាន់អំណាច និងគណបក្ស បម្រួបបង្រួមជាតិ ដែលជាគណបក្ស ប្រឆាំងស្រីលង្កា។ មហាសន្និបាត ICAPP លើកទី៨នេះ បានប្រព្រឹត្តទៅក្រោម ប្រធានបទការបង្កើត សហគមន៍អាស៊ី។

ព្រមជាមួយនោះផងដែរឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី សុខ អាន មានកិត្ដិយស ដ៏ខ្ពង់ខ្ពស់ ដោយត្រូវបាន សមាជិក គណៈ កម្មាធិការអចិន្ត្រៃយ៍ ICAPP គាំទ្រឲ្យធ្វើជាអនុប្រធាន គណៈកម្មធិការអចិន្ត្រៃយ៍ ICAPP ដោយសំឡឹងឃើញថា ឯកឧត្តម ឧបនាយក រដ្ឋមន្រ្ដី ធ្លាប់មានបទពិសោធន៍ ការងារ ដែលទទួលបានជោគជ័យជា ច្រើនកន្លងមកនេះ និងមានសមត្ថិភាព ពេញលេញ និងទទួលខុសត្រូវ ដោយភាពខិតខំប្រឹងប្រែង ដែលសាកសមនឹង តំណែងនេះខ្លាំងណាស់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានបង្ហាញក្តីរំភើប និងភាពរីករាយ ក្នុងការទទួលយកនូវ ទំនួលខុសត្រូវ នេះហើយ ឯកឧត្តម រដ្ឋមន្រ្ដី បាន សូមថ្លែងអំណរគុណ និងកត្តវេទិការគុណដល់ អង្គសន្និបាតផងដែរ៕