Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារ អបអរសាទរ ប្រធានាធិបតី កូរ៉េខាងត្បូង ក្នុងឱកាសបុណ្យជាតិ

  • បោះពុម្ព

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វ ព្រះរាជហឫទ័យ ផ្ញើព្រះរាជសារ អបអរសារទរ ជូនលោកជំទាវ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-HYE ក្នុងឱកាស បុណ្យជាតិ ។

ព្រះរាជសារ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ដែលទទួលបាននៅ ថ្ងៃសុក្រទី៣ ខែ តុលា ឆ្នាំ២០១៤ ឱ្យដឹងថា “តាងនាមឱ្យ ប្រជារាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានក្តី រំភើប រីករាយ ជាអនេកប្បការ សូមសម្តែង ហឫទ័យ អបអរសាទរ ដ៏ជ្រាលជ្រៅ បំផុតចំពោះ លោកជំទាវ រដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋ នៃសាធារណៈរដ្ឋកូរ៉េ”។

ព្រះមហាក្សត្រកម្ពុជា បានឡាយ ទៀតថា “ខ្ញុំព្រះករុណាខ្ញុំ មានជំនឿ យ៉ាងមុតមាំថា ទំនាក់ទំនង ដ៏ប្រពៃ នៃកិច្ច សហប្រតិបត្តិការ និងជាមិត្តភាពនេះ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ” ។ ព្រះមហាក្សត្រ កម្ពុជា ក៏បានប្រសិទ្ធិពរ ផងដែរ ជូនលោកជំទាវ ប្រធានាធិបតី ដែលនឹង នាំមកសេចក្តីសុខ សេចក្តី រីកចម្រើនជូន ប្រជាជាតិ នៃសាធារណៈរដ្ឋ កូរ៉េ ទាំងមូលផងដែរ ។

ប្រទេសកម្ពុជា និងសាធារណៈរដ្ឋ កូរ៉េ ចាប់ផ្តើម មានទំនាក់ទំនង នឹងគ្នាឡើងវិញ នៅចុងឆ្នាំ១៩៩៦ បន្ទាប់ពី បើកបាន ប៉ុន្មានឆ្នាំ នៅក្នុង អំឡុងដើម ទសវត្សរ៍ឆ្នាំ៧០ និងត្រូវកាត់ផ្តាច់ក្រោយ ពីខ្មែរក្រហម ឡើងកាន់អំណាច ។ បើតាមលោក Kim Han Soo ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋ កូរ៉េ ប្រចាំកម្ពុជា ឱ្យដឹងថា ប្រទេសទាំងពីរ បានទទួល ផលប្រយោជន៍ ពីគ្នាទៅវិញ ទៅមក ហើយប្រជាពលរដ្ឋ កូរ៉េ ប្រមាណ៥០ម៉ឺន បានទស្សនាកម្ពុជា ក្នុង ១ឆ្នាំៗ ខណៈ ពលរដ្ឋកម្ពុជា វិញស្នាក់ នៅកូរ៉េខាងត្បូង ចំនូន ១ម៉ឺននាក់ ។ 

មិនតែប៉ុណ្ណោះ ប្រទេសកូរ៉េ ក៏ជាប្រទេស ជាប់លំដាប់ ថ្នាក់ទី ២ខាង វិនិយោគ នៅកម្ពុជាផងដែរ ជាមួយ នឹងប្រាក់វិនិយោគ ប្រមាណ ២,៩ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ៕