បណ្តាញសង្គម

អ្នកនាំពាក្យ ៖ សម្តេច​តេ​ជោ​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់

រាជធានីភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើកសេចក្តីព្រាងច្បាប់មួយចំនួន ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២ កញ្ញា ឆ្នាំ២០២០ យ៉ាងដូច្នេះថា ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី

គណៈរដ្ឋមន្ត្រី និងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម ៖

១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។

២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធ រសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ អ្នកនាំពាក្យបន្តថាចំពោះបញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ៖

៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីស ហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និង សាធារណរដ្ឋឥណ្ឌា។

៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោងរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

សេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៣.៤-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីសេវាកម្ម។

៣.៥-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដី ពីការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាបណ្ណបាហុនិកា៕

 ដកស្រង់ពី៖ កោះសន្តិភាព