Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំ​កំពូល​ៗ​ណាខ្លះ​អញ្ជើញ​ទៅ​វត្ត​ក្នុង​ថ្ងៃ​បិណ្ឌ​១ ?

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកញ្ញានេះ គឺជាថ្ងៃបិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ ថ្ងៃនេះគេសង្កេតឃើញប្រជាពលរដ្ឋពុទ្ធបរិស័ទបានអញ្ជើញទៅវត្តមានតាមទម្លាប់ប្រពៃណីសាសនានៅក្នុងនោះថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសខ្លះបានអញ្ជើញទៅវត្តក្នុងថ្ងៃបិណ្ឌ១នេះ ទៅតែម្តង ខ្លះទៀតមិនទាន់បានអញ្ជើញទៅទេ តែបានផ្ញើអបអរសាទរនិងចូលរួមជាមួយបុណ្យប្រចាំឆ្នាំរបស់ជាតិនេះ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញកាន់បិណ្ឌទី១ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីឧទ្ទិសកុសលជូន សម្ដេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ។'

សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីមិនទាន់អញ្ជើញទៅវត្តទេ នៅក្នុងថ្ងៃបិណ្ឌមួយនេះ ។ តែសម្តេចទាំងពីរបានផ្ញើសារជូនជនរួមជាតិ ស្រដៀងគ្នា ក្នុងន័យអបអរសាទរឱកាសធ្វើបុណ្យទានប្រពៃណីជាតិ និងបានផ្តាំផ្ញើប្រជាពលរដ្ឋការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ១៩ ។

បន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ សម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅលើបណ្តាញសង្គម FACCBOOK ផ្ទាល់ខ្លួនសម្តេចបានលើកឡើងថា «ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទាននៅតាមគ្រប់វត្តអារាមនៅទូទាំងប្រទេស ។

តែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ចំណែកសម្តេចហ៊ុន សែន វិញបានគូសបញ្ជាក់ថា«សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ» ។

ក្នុងនាមជាអ្នកនយោបាយមួយរូប តែកំពុងជាប់ចោទពីទោសក្បត់ជាតិលោកកឹម សុខា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបានបង្ហោះរូបលោកនិងក្រុមគ្រួសារ កំពុងប្រគេនទេយ្យទានចំពោះព្រះសង្ឃ ជាមួយសារទាមទារសុំសិទ្ធិ សេរីភាព ធ្វើនយោបាយឡើងវិញ ។

មិនមានព័ត៌មានបញ្ជាក់ថា លោកកឹម សុខា បានចេញទៅវត្តនៅក្នុងថ្ងៃបិណ្ឌទី១នេះ ឬយ៉ាងណាទេ ពីព្រោះការដើរហើររបស់លោកមានច្បាប់កំណត់ ។

ចំណែកតាមវត្តអារាម ប្រជាពុទ្ធបរិស័ទ នៅតែព្យាយាមទៅប្រគេនបង្ហាន់ និងទេយ្យទានប្រគេន ចំពោះព្រះសង្ឃ ទោះបីស្ថិតនៅក្នុងរបត់ការពារជំងឺកូវីដ១៩ យ៉ាងក្តី ។

ភ្ជុំបិណ្ឌ ជាឱកាសពលរដ្ឋខ្មែរជួបជុំគ្នា សប្បាយរីករាយ ដើម្បីធ្វើបុណ្យទាន ដែលសំដៅជាសំខាន់ឧទ្ទិសកុសលផលបុណ្យជូនអ្នកស្លាប់ ប៉ុន្តែមិនភ្លេចអ្នកមានគុណដែលនៅរស់រានមានជីវិតនោះឡើយ ៕

ដកស្រង់ពី៖ កោះសនន្តិភាព