Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបើកបររថយន្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ

  • បោះពុម្ព

(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងរាជអាវុធហត្ថភ្នំជំរាយ បានធ្វើពិធីបើកវគ្គបណ្តុះបណ្តាលបើកបររថយន្តជំនាន់ទី២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញក្រុងពាលីឈូសឆាយពង្រាយដី សម្រាប់សាងសង់ទីលានបាញ់កាំភ្លើងទ័ពជើងគោកអាស៊ាន និងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតបន្ថែម សម្រាប់ប្រើប្រាស់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។

នៅតំបន់ភ្នំជំរាយនេះ ពីមុនមកមានដីខ្ពស់ទាប មិនស្មើផង តែពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អាគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ ទីលានបាញ់គ្រាប់ពិត ។ល៕

ដកស្រង់ពី៖ Fresh News