បណ្តាញសង្គម

ប្រធាន គ​.​ជ​.​ប ៖ បើ​ចង់​ឈ្នះ​ឆ្នោត​គ្មាន​អ្វី​ក្រៅពី​អំពើ​ល្អ​របស់​ថ្នាក់ដឹកនាំ​មិនមែន​កើត​ពី​ការ​លួច​សន្លឹក​ឆ្នោត​ទេ

រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុកបានក្រើនរំម្លឹកថា បើចង់ឈ្នះឆ្នោតគ្មានអ្វីក្រៅពីអំពើល្អរបស់ថ្នាក់ដឹកនាំដែលឈានទៅរកការបោះឆ្នោត មិនមែនកើតពីការលួចសន្លឹកឆ្នោតទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានលើកឡើងថា ក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយការងារបោះឆ្នោតជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តកំពត និងខេត្តកែប កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស៊ិក ប៊ុនហុក បានក្រើនរំលឹកថា «បើចង់ឈ្នះឆ្នោត គ្មានអ្វីក្រៅពីអំពើល្អដែលយើងធ្វើចំពោះគេទេ កត្តាឈ្នះចាញ់នៅលើអំពើល្អរបស់ការដឹកនាំដែលឈានទៅរកការបោះឆ្នោត មិនមែនចេញមកពីការលួចសន្លឹកឆ្នោត ឬប្រឡិមប្រឡុំសន្លឹកឆ្នោតទេ» ។

ឯកឧត្តមប្រធានបញ្ជាក់ថា ៖«ប្រជាពលរដ្ឋម្នាក់គូសលើសន្លឹកឆ្នោតបានតែមួយសន្លឹកទេ ដូចនេះយើងមិនអាចទៅប៉ះពាល់ការសម្ងាត់របស់គេទេ ព្រោះបទបញ្ជា និងនីតិវិធីបានចែងលម្អិតសម្រាប់ឲ្យប្រជាពលរដ្ឋទៅធ្វើជាម្ចាស់ឆ្នោតឲ្យបានត្រឹមត្រូវបំផុត តាមរយៈការបោះឆ្នោត ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ» ។

ឆ្លៀតឱកាសនោះដែរ ប្រធាន គ.ជ.ប ក៏បានអំពាវនាវឲ្យមានការសហការគ្នាល្អ ដើម្បីមានបញ្ជីបោះឆ្នោតប្រចាំឆ្នាំដែលមានភាពពេញលេញភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ។

ឯកឧត្តមប្រធាន បានថ្លែងថា «ខ្ញុំមកស្វែងយល់គ្រប់លេខាធិការដ្ឋាន រាជធានី-ខេត្ត រៀបចំការបោះឆ្នោត ទាំង២៥ សម្រាប់ឲ្យមន្ត្រីបោះឆ្នោតយល់ថា តួនាទីរបស់ខ្លួនត្រូវធ្វើអី ដើម្បីស្ថិរភាពស្រុកទេសក្រោយការបោះឆ្នោត ។

កុំភ្លេចណា៎! មួយជីវិតខ្ញុំ ខ្ញុំមិនដែលល្មើសច្បាប់ទេ!»។ ក្

នុងពិធីសំណេះសំណាលនោះដែរលោក ជា សំបូរ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកែបក៏បានលើកឡើងថា ខេត្តមានចំនួនប្រធានពរដ្ឋសរុបចំនួ ន៤១.៦៦៧ នាក់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩មានចំនួន២៤.៦៥៥នាក់ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើងមានចំនួន២៧.៣៩៥នាក់ផែនការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២០ចំនួន៤៨៦នាក់ និងមានការិយាយល័យបោះឆ្នោតសរុប៦៩ការិយាល័យ ។

ចំណែកលោក អ៊ុង វិសាលាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត បានលើកឡើងថាខេត្តកំពតមានប្រជាពលរដ្ឋសរុបចនួន៦៨០.១៦៧នាក់ ហើយប្រជាពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើងមានចំនួន៤៧៣នាក់.០៥៧នាក់ ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩មានចំនួន៣៧៣.៥៤៦នាក់

ផែនការចុះឆ្នោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០២០មានចំនួន១៣.៥៣១នាក់ និងផែនការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២០ មានចំនួន១០.០០៤នាក់ ហើយខេត្តកំពតមានការិយាល័យបោះឆ្នោតសរុបចំនួន១.០៤២ការិយាល័យ ៕

ដកស្រង់ពី៖ កោះសន្តិភាព