Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួន​សិស្ស​ចូល​រៀន​ថ្ងៃ​ដំបូងទូ​ទាំង​ខេត្តកំពង់ឆ្នាំង​មាន​ប្រមាណ​ត្រឹម​៥០%​

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង ៖ តាមការបញ្ជាក់ពីមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ ថ្ងៃចូលរៀនដំបូងគឺនៅថ្ងៃទី៧ ខែកញ្ញា ម្សិលមិញនេះសិស្សដែលបានចូលមកកាន់សាលារៀនវិញ មានចំនួនប្រមាណតែ៥០%ភាគរយប៉ុណ្ណោះ ដោយសិស្សខ្លះមិនបានទទួលព័ត៌មានជាក់លាក់ពីកាលបរិច្ឆេទថ្ងៃត្រូវចូលរៀន ។

ទោះជាយ៉ាងនេះក្តី នៅតាមសាលារៀននីមួយៗ គឺសុទ្ឋតែបានអនុវត្តទៅតាមគោលការណ៍ របស់ក្រសួងអប់រំយុវជននិងកីឡាព្រមជាមួយនឹងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សិស្សចូលរៀននៅថ្ងៃដំបូងគឺនៅថ្ងៃទី ៧ ខែកញ្ញាម្សិលមិញនេះមានប្រមាណតែ៥០ភាគរយប៉ុណ្ណោះ ទាំងនេះគឺមូលហេតុដោយសារខ្លះមិនបានទទួលព័ត៌មានជាក់លាក់អំពីកាលបរិច្ឆេទនៃការចូលរៀន ។

ក្នុងថ្ងៃចាប់ផ្ដើមចូលរៀនដំបូង បន្ទាប់ពីឈប់សម្រាកដោយសារការពារជំងឺឆ្លងកូវីដ១៩ នេះដែរ លោកគ្រូអ្នកគ្រូនៅតាមសាលា និង ថ្នាក់នីមួយៗសុទ្ធតែបានអនុវត្តទៅតាមការណែនាំពីក្រសួងទាំង២ គឺក្រសួងអប់រំយុវជននិងកីឡា និង ក្រសួងសុខាភិបាល ដោយតម្រូវឲ្យសិស្សពាក់ម៉ាស់ ឱ្យបានត្រឹមត្រូវ ត្រូវធ្វើអនាម័យ លាងដៃនឹងសាប៊ូ អាកុលឬជែល ព្រមទាំងអង្គុយ មានគម្លាតគ្នាទៅតាមតុនីមួយៗ ។

លោកបានបន្តថា ដើម្បីអនុវត្តទៅតាមគោលការណ៍របស់ក្រសួង សាលាត្រូវបានបែងចែកសិស្សរៀនឆ្លាស់គ្នា ដោយសិស្សចាប់ពីថ្នាក់ទី ១ដល់ទី៦ គឺបានបែងចែកវេនគ្នារៀន ដោយក្នុងមួយសប្តាហ៍ សិស្សមករៀនបាន៣ ថ្ងៃ ចន្លោះគ្នា ឧទាហរណ៍ មករៀនថ្ងៃចន្ទ័ ពុធ និងសុក្រ ចំណែកក្រុមផ្សេងទៀតមករៀនថ្ងៃ អង្គារ៍ ព្រហស្បត៍ និងសៅរ៍ ជាដើម ។

ដោយឡែក សិស្សចាប់ពីថ្នាក់ទី ៩ដល់ទី ១២ គឺត្រូវមករៀនរាល់ថ្ងៃ ។

ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានបន្តថា សិស្សដែលបានចូលរៀន ក៍ត្រូវបែងចែក វេនសម្រាក ឬម៉ោងចេញលេងខុសៗគ្នាដែរ ដោយមិនអនុញ្ញាតឲ្យចេញលេងជួបជុំផ្ដុំគ្នាច្រើនឡើយ ហើយតាមសាលារៀននីមួយៗ គឺមិនឲ្យមានសិស្សលើសពី២០០ នាក់នោះទេ ចំណែកក្នុងថ្នាក់រៀនវិញក៏មិនឲ្យលើសពី ២៥ នាក់ដែរ ។

សម្រាប់ ខេត្តកំពង់ឆ្នាំងមានសាលាបឋមសិក្សាចំនួន២៧៩ , អនុវិទ្យាល័យ មាន ៦០ និងវិទ្យាល័យមានចំនួន ១៦ វិទ្យាល័យ ។

ជាចុងក្រោយ លោកប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាណាព្យាល និងមាតាបីតាសិស្ស សូមចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ ទាំងអស់គ្នា ដោយត្រូវទិញម៉ាស់ពាក់ឱ្យកូនរបស់ខ្លួនជាប្រចាំពេលមកសាលារៀន និងត្រូវមានអាកុល ឬ ជែលដាក់តាមខ្លួនសិស្សរៀងខ្លួនផងដែរ៕

ដកាស្រង់ពី៖ កោះសន្តិភាព