បណ្តាញសង្គម

ផ្ទុះរោគសញ្ញា គ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមលើព្រះសង្ឃនៅឃុំភ្នំតូច

ផ្ទុះរោគសញ្ញា គ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមលើព្រះសង្ឃនៅឃុំភ្នំតូច ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ: ផ្ទុះរោគសញ្ញា គ្រុនក្តៅ ក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមលើព្រះសង្ឃជាច្រើនអង្គនៅភូមិបឹងត្រស់ ឃុំភ្នំតូចនៅស្រុកមង្គលបូរី ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីខេត្តបន្ទាយមានជ័យនិងទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលខេត្តបាត់ដំបងកាលពីម៉ោងជាង៨យប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នឆំ ២០២០ ។

លោករ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងកាលពីយប់ថ្ងៃទី១៤ខែកញ្ញាថា យប់នេះ មានព្រះសង្ឃចំនួន២៦អង្គ មានអាការក្តៅព្រះកាយ ឈីក្បាលឬសង្ស័យផ្តាសសាយធំ ។

ក្នុងនោះ១៣អង្គ ត្រូវបញ្ជូនទៅគង់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពជប៉ុន មង្គលបូរី និង១៣អង្គគង់សម្រាកនៅវត្តកើតហេតុគឺនៅវត្តបឹងត្រស់ ភូមិត្រស់់ឃុំភ្នំតូច ស្រុកមង្គលបូរី ។

ផ្ទុះរោគសញ្ញា គ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមលើព្រះសង្ឃនៅឃុំភ្នំតូច ចំណែកលោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងកាលពីថ្ងៃទី១៤ខែកញ្ញាថា លោកបានទទួលព័ត៌មានពីសហការី ពីចៅអធិការ វត្តបឹងត្រស់ស្ថិតនៅភូមិ បឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី គឺមានព្រះសង្ឃជាច្រើនអង្គ មានរោគសញ្ញាគ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើម។

រថយន្តសង្រ្គោះបន្ទាន់ របស់មណ្ឌលសុខភាព អូរប្រាសាទ ចេញទៅដឹកព្រះសង្ឃមកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តកម្ពុជា ជប៉ុនមង្គលបូរី។

ជាលទ្ធផលបឋម នៅវត្តនេះមានព្រះសង្ឃចំនួន៤៨អង្គ ហើយនៅថ្ងៃទី ១៣ខែមានព្រះសង្ឃចំនួន១៣អង្គមានអាពាធ ហើយបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកថ្មគោល ហើយករណីនេះ នៅតែរាលដាល ដល់ព្រះសង្ឃផ្សេងទៀត ទើបចៅអធិការ ស្វែងរកជំនួយ ក្នុងសង្រ្គោះបន្ទាន់ និងការព្យាបាលនានា ។

ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោកផ្ទាល់បានចុះដឹកបញ្ជូន យកមកកាន់មន្ទីរពេទ្យខេត្ត មិត្តភាពខេត្តមង្គលបូរី ដើម្បីពិនិត្យ និងព្យាបាល រួមទាំងការត្រួតពិនិត្យជំងឺដទៃទៀត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា